ពលរដ្ឋ​រាប់ម៉ឺន​នាក់ នៅ​មី​យ៉ាន់​ម៉ា ក្រោកឈរ​ប្រឆាំង​រដ្ឋប្រហារ​យោធា​

ថ្ងៃពុធ 24 កុម្ភៈ 2021, 11:20

​សន្ទុះ​បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ​យោធា នៅ​មី​យ៉ាន់​ម៉ា មិនបាន​ថមថយ​ទេ បើទោះជា​ក្រុម​យោធា បានសម្រេច​បាញ់​បង្ក្រាប​ដោយ​ប្រើ​គ្រាប់កាំភ្លើង​ពិត​យ៉ាងណាក៏ដោយ​។​

 

​ពលរដ្ឋ​មី​យ៉ាន់​ម៉ា​ដែល​ស្រឡាញ់​ប្រជាធិបតេយ្យ បាន​ប្រមូល​ផ្ដុំគ្នា​ទូទាំងប្រទេស​គ្រប់​ខេត្ត​រដ្ឋធានី ចំនួន​រាប់ម៉ឺន រាប់សែន​នាក់ ដើម្បី​ប្រឆាំងនឹង​រដ្ឋប្រហារ​យោធា​ទម្លាក់​រដ្ឋាភិបាល លោកស្រី អង់​សាន ស៊ូ​ជី ដែល​បានឈ្នះ​ឆ្នោត​កាលពី​ចុងឆ្នាំ កន្លងទៅ​។​

 

​មកទល់ពេលនេះ​មាន​អ្នកស្លាប់ និង​របួស​ជាង​២០​នាក់​ហើយ ក្រោយ​ការបង្ក្រាប​ពី​សំណាក់​យោធា​ដូចជា​ការប្រើ​គ្រាប់កាំភ្លើង​ពិត និង​គ្រាប់កាំភ្លើង​ជ័រ ឧស្ម័ន​បង្ហូរទឹកភ្នែក កាណុង​ទឹក និង​ចំ​ពាម​កៅស៊ូ​។ អាមេរិក និង​សហភាព​អឺរ៉ុប​បាន​ថ្កោលទោស​ចំពោះ​ការបង្ក្រាប​នេះ និង​ព្រមាន​ប្រើ​ទណ្ឌកម្ម​លើ​របប​យោធា​មី​យ៉ាន់​ម៉ា​៕

ពលរដ្ឋ​រាប់ម៉ឺន​នាក់ នៅ​មី​យ៉ាន់​ម៉ា ក្រោកឈរ​ប្រឆាំង​រដ្ឋប្រហារ​យោធា​
ពលរដ្ឋ​រាប់ម៉ឺន​នាក់ នៅ​មី​យ៉ាន់​ម៉ា ក្រោកឈរ​ប្រឆាំង​រដ្ឋប្រហារ​យោធា​
ពលរដ្ឋ​រាប់ម៉ឺន​នាក់ នៅ​មី​យ៉ាន់​ម៉ា ក្រោកឈរ​ប្រឆាំង​រដ្ឋប្រហារ​យោធា​
ពលរដ្ឋ​រាប់ម៉ឺន​នាក់ នៅ​មី​យ៉ាន់​ម៉ា ក្រោកឈរ​ប្រឆាំង​រដ្ឋប្រហារ​យោធា​
ពលរដ្ឋ​រាប់ម៉ឺន​នាក់ នៅ​មី​យ៉ាន់​ម៉ា ក្រោកឈរ​ប្រឆាំង​រដ្ឋប្រហារ​យោធា​
ពលរដ្ឋ​រាប់ម៉ឺន​នាក់ នៅ​មី​យ៉ាន់​ម៉ា ក្រោកឈរ​ប្រឆាំង​រដ្ឋប្រហារ​យោធា​
ពលរដ្ឋ​រាប់ម៉ឺន​នាក់ នៅ​មី​យ៉ាន់​ម៉ា ក្រោកឈរ​ប្រឆាំង​រដ្ឋប្រហារ​យោធា​

PLB Banner on article detail