ពលរដ្ឋ​មី​យ៉ាន់​ម៉ា​រាប់ពាន់នាក់ គាំទ្រ​រដ្ឋាភិបាល​បង្កើត​ឡើង​ដោយ​កងទ័ព​

ថ្ងៃពុធ 3 កុម្ភៈ 2021, 10:23

​អ្នកគាំទ្រ​កងទ័ព​រាប់ពាន់នាក់​បាន​ចេញមក​ប្រមូល​ផ្តុំគ្នា​នៅឯ​ឧទ្យាន​ប្រជាជន នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ ដើម្បី​បង្ហាញ​ការគាំទ្រ​របស់​ពួកគេ ចំពោះ​ការប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​កាលពី​ថ្ងៃទី​០១ ខែកុម្ភៈ​កន្លងទៅនេះ​។

 

​ជាមួយគ្នានេះ បាតុករ​បាន​និយាយថា ពួកគេ​នឹង​ច្រានចោល​ការជ្រៀតជ្រែក​ពី​បរទេស ហើយ​គាំទ្រ​រដ្ឋាភិបាល​ដែល​បង្កើតឡើង​ដោយ​កងទ័ព ។ ប្រជាជន​នៅក្នុង​តំបន់ Hmawbi, Taikkyi, Hlegu, Mingalardon និង Insein បាន​ជិះ​រថយន្ត​រាប់រយ​គ្រឿង​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ  ដែលជា​ហេតុ​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​នៅខាងមុខ​ឧទ្យាន​ប្រជាជន​។​

 

​ដោយឡែក​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ សមាគម​ពុទ្ធសាសនា​ដ៏​មាន​ឥទ្ធិពល​របស់​ប្រទេស​មី​យ៉ាន់​ម៉ា  ក៏បាន​ប្តេជ្ញា​គាំទ្រ​រដ្ឋាភិបាល​ដែល​បង្កើតឡើង​ដោយ​យោធា​ផងដែរ​។​

 

​សេចក្តីថ្លែងការណ៍​នោះ​បញ្ជាក់ថា ពួកគេ​នឹង​ឈរ​ជាមួយ​កងទ័ព ដើម្បី​ការពារជាតិ​សាសន៍ សាសនា និង​ការអប់រំ ហើយ​ទទួលយក​រដ្ឋាភិបាល​ដែល​ទើប​បង្កើត​ថ្មី​៕​

ពលរដ្ឋ​មី​យ៉ាន់​ម៉ា​រាប់ពាន់នាក់ គាំទ្រ​រដ្ឋាភិបាល​បង្កើត​ឡើង​ដោយ​កងទ័ព​

PLB Banner on article detail