សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លើកទឹកចិត្ត​កុមារ​ក្រីក្រ ៣​នាក់ ដែល​បាន​ចូលរួម​ក្នុង​កីឡា​ប្រណាំង​កង់​នៅ​ទីលាន​ទួល​ម៉ូតូ​ហោះ​ព្រែក​លាភ​

ថ្ងៃសុក្រ 13 វិច្ឆិកា 2020, 8:50

​ដោយ​ក្តី​អាណិតអាសូរ និង​មើលឃើញ​ពី​ការតស៊ូ​ក្នុង​ជីវិត នៅ​រសៀល​ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ចាត់​ឱ្យ​សហការី​ចុះសួរសុខទុក្ខ និង​លើកទឹកចិត្ត ព្រមទាំង​នាំយក​អំណោយ​មនុស្សធម៌​ផ្តល់ជូន​កុមារ​ចំនួន ៣​នាក់ ដែល​រស់នៅក្នុង​គ្រួសារ​ក្រីក្រ បាន​ចូលរួម​ប្រកួត​កីឡា​ប្រណាំង​កង់​នៅ​ទីលាន​ទួល​ម៉ូតូ​ហោះ​ព្រែក​លាភ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

 

​កុមារ​ទាំង​៣​នាក់​នោះ​រស់នៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ មានឈ្មោះ ៖ ១. ពេជ្រ ធារ៉ា អាយុ ១៣​ឆ្នាំ​, ២. សុវណ្ណ សាលី អាយុ ១៤​ឆ្នាំ​, ៣. ឈិន ភារ​ម្យ អាយុ ៩​ឆ្នាំ​។

 

​ក្នុងឱកាស​នោះ លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១ កាកបាទក្រហមកម្ពុជា បាន​ពាំនាំ​ប្រសាសន៍​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ ក្តី​អាណិតអាសូរ និង​កោតសរសើរ​ចំពោះ​ការតស៊ូ​របស់​កុមារ​ទាំង ៣​នាក់​ខាងលើនេះ​ដែលមាន​ឆន្ទៈ​ស្រឡាញ់​កីឡា​ហើយ​ហ៊ាន​ចូលរួម​ប្រកួត​ដោយ​មិនមាន​កង់​ថ្មីៗ​ដូច​កុមារ​ដទៃ​។​

 

​ជាមួយគ្នានេះ លោកជំទាវ បាន​ពាំ​នាំនូវ​ការលើកទឹកចិត្ត​ពី សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់​កុមា​រទាំង​៣​នាក់ ដែលមាន​ចិត្ត​ស្រឡាញ់​វិស័យ​កីឡា ដែល​នេះ​អាច​យក​ធ្វើជា​គំរូ​ដល់​កុមារ និង​យុវជន​ដទៃទៀត ប្រសើរ​ជាង​ការប្រព្រឹត្ត​គ្រឿងញៀន ល្បែងស៊ីសង ឬ​ទង្វើ​ទាំងឡាយណា​ដែល​សង្គម​ស្អប់ខ្ពើម​។ ទន្ទឹមនឹងនេះ សូម​ក្មួយៗ​ត្រូវខិតខំ​សិក្សា​រៀនសូត្រ​ឱ្យបាន​ពូកែ​ដើម្បី​អនាគត​ភ្លឺស្វាង ចំណែកឯ​អាណាព្យាបាល​ត្រូវ​ប្រឹងប្រែង​ប្រក​បរបរ​ចិញ្ចឹមជីវិត​បន្ថែមទៀត​ដើម្បី​ជីវភាព​គ្រួសារ​រុងរឿង​។

 

​កុមារ​ទាំង​៣​នាក់​ខាងលើនេះ និង​ក្រុមគ្រួសារ បាន​សម្តែង​នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​បាន​លើកទឹកចិត្ត និង​ផ្តល់​ការសន្តោសប្រណី ហើយ​ពួកគេ​បាន​ប្តេជ្ញា​អនុវត្តតាម​ការ​ទូន្មាន​របស់​មាតា​មនុស្សធម៌ ត្រូវខិតខំ​សិក្សា​រៀនសូត្រ​ឱ្យបាន​ពូកែ ធ្វើជា​កូន​ល្អ សិស្ស​ល្អ និង​ជា​ពលរដ្ឋ​ល្អ​នៅក្នុង​សង្គម​។

 

​ដើម្បី​ជួយ​សម្រាល​ផ្នែក​ជីវភាព​គ្រួសារ កាកបាទក្រហមកម្ពុជា បាន​ឧបត្ថម្ភ​ដល់​គ្រួសារ​កុមារ​នីមួយៗ​ទទួលបាន ៖ អង្ករ ១០០​គីឡូក្រាម​, មី ២​កេស​, ត្រីខ ២០​កំប៉ុង​, ឃី​ត (​មុង ភួយ សារុង ក្រមា អាវយឺត​) ១​ឃី​ត​, កញ្ចប់​អាហារ ១​កញ្ចប់​, កាបូបស្ពាយ ១ និង​ថវិកា ៥០០.០០០​រៀល​៕​

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លើកទឹកចិត្ត​កុមារ​ក្រីក្រ ៣​នាក់ ដែល​បាន​ចូលរួម​ក្នុង​កីឡា​ប្រណាំង​កង់​នៅ​ទីលាន​ទួល​ម៉ូតូ​ហោះ​ព្រែក​លាភ​
សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លើកទឹកចិត្ត​កុមារ​ក្រីក្រ ៣​នាក់ ដែល​បាន​ចូលរួម​ក្នុង​កីឡា​ប្រណាំង​កង់​នៅ​ទីលាន​ទួល​ម៉ូតូ​ហោះ​ព្រែក​លាភ​
សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លើកទឹកចិត្ត​កុមារ​ក្រីក្រ ៣​នាក់ ដែល​បាន​ចូលរួម​ក្នុង​កីឡា​ប្រណាំង​កង់​នៅ​ទីលាន​ទួល​ម៉ូតូ​ហោះ​ព្រែក​លាភ​
សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លើកទឹកចិត្ត​កុមារ​ក្រីក្រ ៣​នាក់ ដែល​បាន​ចូលរួម​ក្នុង​កីឡា​ប្រណាំង​កង់​នៅ​ទីលាន​ទួល​ម៉ូតូ​ហោះ​ព្រែក​លាភ​
សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លើកទឹកចិត្ត​កុមារ​ក្រីក្រ ៣​នាក់ ដែល​បាន​ចូលរួម​ក្នុង​កីឡា​ប្រណាំង​កង់​នៅ​ទីលាន​ទួល​ម៉ូតូ​ហោះ​ព្រែក​លាភ​
សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លើកទឹកចិត្ត​កុមារ​ក្រីក្រ ៣​នាក់ ដែល​បាន​ចូលរួម​ក្នុង​កីឡា​ប្រណាំង​កង់​នៅ​ទីលាន​ទួល​ម៉ូតូ​ហោះ​ព្រែក​លាភ​
សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លើកទឹកចិត្ត​កុមារ​ក្រីក្រ ៣​នាក់ ដែល​បាន​ចូលរួម​ក្នុង​កីឡា​ប្រណាំង​កង់​នៅ​ទីលាន​ទួល​ម៉ូតូ​ហោះ​ព្រែក​លាភ​
សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លើកទឹកចិត្ត​កុមារ​ក្រីក្រ ៣​នាក់ ដែល​បាន​ចូលរួម​ក្នុង​កីឡា​ប្រណាំង​កង់​នៅ​ទីលាន​ទួល​ម៉ូតូ​ហោះ​ព្រែក​លាភ​
សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លើកទឹកចិត្ត​កុមារ​ក្រីក្រ ៣​នាក់ ដែល​បាន​ចូលរួម​ក្នុង​កីឡា​ប្រណាំង​កង់​នៅ​ទីលាន​ទួល​ម៉ូតូ​ហោះ​ព្រែក​លាភ​

PLB Banner on article detail

អត្ថបទពេញនិយម