ឆេះ​អាគារ​៣៣​ជាន់ នៅ​ប្រទេស​កូរ៉េខាងត្បូង របួស​មនុស្ស​៨៨​នាក់​

ថ្ងៃសុក្រ 9 តុលា 2020, 9:51

អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ពេញ​តួ​អាគារ​លំនៅដ្ឋាន​ដ៏​ខ្ពស់​មួយ​នៅ​ទីក្រុង​កំពង់ផែ អ៊ុ​ល​សាន របស់​កូរ៉េខាងត្បូង កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​បណ្តាលឱ្យមាន​មនុស្ស​ប្រមាណ​៨៨​នាក់​ទទួល​រងរបួស នេះ​បើតាម​សារព័ត៌មាន AP នៅ​ថ្ងៃ​០៩ ខែតុលា ឆ្នាំ​២០២០ ។​

 

​រូប​ពី​កន្លែងកើតហេតុ​បង្ហាញ​ដុំ​ភ្លើង​ដ៏​ធំ​រត់​ឡើងលើ​តួ​អាគារ​កំពស់​៣៣​ជាន់​យ៉ាង​លឿន​រហូតដល់​ដំបូល នៅពេល​បុគ្គលិក​ពន្លត់​អគ្គិភ័យ​ព្យាយាម​ពន្លត់​ពីក្រោយ​ទៅ ។ មកទល់ពេលនេះ មិនទាន់មាន​សេចក្តីរាយការណ៍​ភ្លាមៗ​នៅឡើយ​ថា​តើ​មាន​អ្នកស្លាប់ ឬ របួសធ្ងន់​ដែរឬទេ​? តែ​ក្រសួងមហាផ្ទៃ និង​សុវត្ថិភាព​កូរ៉េខាងត្បូង​បញ្ជាក់ថា មនុស្ស​៨៨​នាក់​ត្រូវបាន​នាំទៅ​ព្យាបាល​ដោយសារ​រងរបួស​តិច​តួច ដូចជា​រលាត់ស្បែក និង​ឈ្លួ​ក​ផ្សែង ។​

 

​មនុស្ស​រាប់រយ​នាក់​ត្រូវបាន​ជម្លៀស​នៅពេល​អគ្គិភ័យ​ចាប់​ផ្តើមឡើង ហើយ​មនុស្ស​៧៧​នាក់​ត្រូវបាន​សង្គ្រោះ​ចេញពី​ដំបូល​អាគារ និង កន្លែង​ផ្សេងទៀត​ក្នុង​អាគារ ។ ជាមួយគ្នានេះ  មន្ត្រី​កូរ៉េខាងត្បូង​កំពុង​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​ការឆេះ​នេះ ដែល​បានចាប់ផ្តើម​ចេញពី​យ៉​នៅ​ជាន់​ក្រោម​មួយ និង​ឆាបឆេះ​រាល​ឡើងលើ​នៅ​ខាងក្រៅ​អាគារ​យ៉ាង​លឿន​ដោយសារ​ខ្យល់​ខ្លាំង ។ អគ្គិភ័យ​នេះ​ទើប​អាច​ពន្លត់​បាន​ទាំងស្រុង​នៅ​ម៉ោង​៩​ព្រឹក​ថ្ងៃ​សុក្រ​នេះ (​ម៉ោង​ក្នុង​តំបន់​) ៕​

 

ឆេះ​អាគារ​៣៣​ជាន់ នៅ​ប្រទេស​កូរ៉េខាងត្បូង របួស​មនុស្ស​៨៨​នាក់​

PLB Banner on article detail