ស្តេច​បាល់ទាត់​អា​ហ្ស​ង់​ទីន Diego Maradona ទទួលមរណភាព​ហើយ​

ថ្ងៃព្រហស្បតិ៍ 26 វិច្ឆិកា 2020, 14:11

​លោក Diego Maradona ដែល​ត្រូវបាន​ចាត់ទុកថា ជា​ស្តេច​បាល់ទាត់​តំណាងឱ្យ​ប្រទេស​អា​ហ្ស​ង់​ទិន បានទទួល​មរណភាព​ហើយ កាលពី​ថ្ងៃ​២៥ ខែវិច្ឆិកា ម្សិលមិញ ដោយ​ជំងឺ​បេះដូង នៅក្នុង​គេហដ្ឋាន​របស់លោក ក្នុង​ជន្មាយុ​៦០​ឆ្នាំ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន CNA នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​។​

 

​ពាក់​ព័​ន្ឋ​នឹង​ពិធី​បុណ្យសព​របស់​ស្តេច​បាល់ទាត់​រូបនេះ ប្រធានាធិបតី​អា​ហ្ស​ង់​ទីន Alberto Fernandez បានប្រកាស​កាន់ទុក្ខ​ចំនួន​៣​ថ្ងៃ ព្រមទាំង​សរសេរ​នៅក្នុង Twitter ថា​៖ Diego Maradona បាន​នាំ​យើង​ទៅដល់​កំពូល​ពិភពលោក នឹងធ្វើ​ឱ្យ​យើង​សប្បាយរីករាយ​សម្បើម​ណា​ស់​។ អ្នក​ពិសេស​អស្ចារ្យ​ជាងគេ​។ អរគុណ​ដែលមាន​រូបអ្នក Diego យើង​នឹង​រូបអ្នក​អស់​មួយជីវិត​៕​

 

អត្ថបទ៖ ហ្សា

ស្តេច​បាល់ទាត់​អា​ហ្ស​ង់​ទីន Diego Maradona ទទួលមរណភាព​ហើយ​
ស្តេច​បាល់ទាត់​អា​ហ្ស​ង់​ទីន Diego Maradona ទទួលមរណភាព​ហើយ​
ស្តេច​បាល់ទាត់​អា​ហ្ស​ង់​ទីន Diego Maradona ទទួលមរណភាព​ហើយ​

PLB Banner on article detail