លោក ដូ​ណា​ល់ ត្រាំ ចេញពី​មន្ទីរពេទ្យ​ហើយ ព្រមទាំង​ពោល​១​ឃ្លា​ថា​៖ កុំ​ខ្លាច​កូ​វីដ​១៩​

ថ្ងៃអង្គារ 6 តុលា 2020, 9:20

​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​ចាក​ចេញពី​មន្ទីរពេទ្យ​ដែល​លោក​សម្រាក​ព្យាបាល COVID-19 ហើយ ដោយ​ជិះ​ឧទ្ធម្ភាគចក្រ​មួយគ្រឿង​ត្រឡប់​ទៅ​សេត​វិមាន​វិញ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន CNA នៅ​ថ្ងៃ​អង្គារ ទី​០៦ ខែតុលា ឆ្នាំ​២០២០​។​

 

​ថ្លែង​នៅក្នុង​សារ​បង្ហោះ​លើ Twitter លោក ត្រាំ បាន​គូសបញ្ជាក់​ដូច្នេះ​ថា​៖​ «​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នឹង​ចាប់ផ្ដើម​ឡើងវិញ​នៅពេល​ឆាប់ៗ​នេះ​។ ព័ត៌មាន ក្លែងក្លាយ គឺ​មានតែ​បង្ហាញ​ពី​ការស្ទង់មតិ​ក្លែងក្លាយ​ប៉ុណ្ណោះ​»​។ លោក ត្រាំ បន្ថែមថា​៖ «​ពិត​ជាមាន​អារម្មណ៍ល្អ​ណាស់​! កុំ​ខ្លាច COVID-19​។ កុំ​បណ្ដោយឱ្យ​វា​គ្រប់គ្រង ជីវិត​របស់​អ្នក​។ នៅក្រោម​រដ្ឋបាល​ត្រាំ យើង​បាន​អភិវឌ្ឍ​ចំណេះដឹង និង​ថ្នាំ​ព្យាបាល​ដ៏​អស្ចារ្យ​។ ខ្ញុំ​មាន​អារម្មណ៍​ណាស់​, ល្អ​ជាង​កាលពី​២០​ឆ្នាំមុន​ទៅទៀត​»៕​

លោក ដូ​ណា​ល់ ត្រាំ ចេញពី​មន្ទីរពេទ្យ​ហើយ ព្រមទាំង​ពោល​១​ឃ្លា​ថា​៖ កុំ​ខ្លាច​កូ​វីដ​១៩​
លោក ដូ​ណា​ល់ ត្រាំ ចេញពី​មន្ទីរពេទ្យ​ហើយ ព្រមទាំង​ពោល​១​ឃ្លា​ថា​៖ កុំ​ខ្លាច​កូ​វីដ​១៩​

PLB Banner on article detail

អត្ថបទពេញនិយម