ករណីចាក់បុរសភេទទី៣ប៉ុនប៉ងប្លន់យកទ្រព្យ ត្រូវសមត្ថកិច្ចកំណត់បានមុខសញ្ញាឃាត់ខ្លួនជនសង្ស័យ០២នាក់

ថ្ងៃអាទិត្យ 21 មិថុនា 2020, 15:26

ខេត្តបាត់ដំបង៖ក្រោយមានករណីចាក់បុរសភេទទី៣ប៉ុនប៉ងប្លន់យកទ្រព្យសម្បត្តិមិនបានសម្រេច រួចរត់គេចខ្លួនបាត់ កាលពីប៉ុន្មានថ្ងៃមុន ត្រូវបាននគរបាលដុតដៃដុតជើងក្នុងការស្វែងរករហូតកំណត់បានមុខសញ្ញានិងឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់។

លោក វរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានអោយដឹងថា ក្រោយទទួលបានព័ត៌មានពាក់ព័ន្ធទៅនឹងករណីអំពើប្លន់ខាងលើ លោកបានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ ជាអធិការ បានចុះប្រត្តិបត្តិការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតនៅវេលាម៉ោង ០៦និង០៥នាទី ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២០នេះ ទើបកំណត់បានមុខសញ្ញានិងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់នៅចំណុចភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។

ជនសង្ស័យត្រូវបានឃាត់ខ្លួន ១.ឈ្មោះ ពៅ ថេវីន ហៅ ចេក ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ( ជាអ្នកធ្វើសកម្មភាព ) ២.ឈ្មោះ ស៊ុម រដ្ឋា ហៅ កែប ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង  ( ជាបក្សពួក ) ។

ក្រោយធ្វើការឃាត់ខ្លួននៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ឈ្មោះ ពៅ ថេវីន ហៅ ចេក បានឆ្លើយសារភាពថា ៖កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២០ វេលាម៉ោងប្រហែលជាង ០១:០០ នាទីរំលងអាធ្រាតខ្លួនបានដើរតាមសួនច្បារ សម្ដេច ក្រឡាហោម ស ខេង ក៏បានជួបនឹងជនរងគ្រោះដែលកំពុងអង្គុយលេងនៅសួនច្បារនោះ ហើយក៏បាននិយាយគ្នាថាទៅបន្ទប់ជួលរបស់ជនរងគ្រោះ ដែលស្ថិតនៅក្នុង ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង  ពេលនោះជនរងគ្រោះក៏បានជិះម៉ូតូឌុបខ្លួនជា(ជនសង្ស័យ)ទៅបន្ទប់ជួលរបស់គេ លុះពេលទៅដល់ក្នុងបន្ទប់ជួលនោះខ្លួនក៏បានចូលក្នុងបន្ទប់ទឹកងូតទឹកមុនជនរងគ្រោះ ក្រោយមកជនរងគ្រោះបានចូលទៅងូតទឹកតាមក្រោយ នៅពេលដែលជនរងគ្រោះកំពុងងូតទឹកនោះ ខ្លួនក៏បានយកកូនកាំបិតចិតបន្លែមកសៀតនឹងចង្កេះខោរបស់ខ្លួន ក្រោយពេលដែលជនរងគ្រោះចេញពីបន្ទប់ទឹក  ខ្លួនក៏បានយកកូនកាំបិតចិតបន្លែនោះធ្វើសកម្មភាពចាក់ទៅលើជនរងគ្រោះ ក្នុងគោលបំណងប្លន់យកទ្រព្យសម្បត្តិ តែមិនបានសម្រេចខ្លួនក៏បានរត់គេចខ្លួនតែម្តង ដោយសន្សល់ទុកវត្ថុតាងស្បែកជើងផ្ទាត់ពណ៌ខ្មៅមានខ្សែពណ៌លឿងចំនួន ១ គូរ
កូនកាំបិតចិត្តបន្លែមានដងពណ៌លឿងចំនួន១ ខោខូវបូយជើងវែងចំនួន១។

បច្ចុប្បន្ន ជនល្មើសត្រូវបានកម្លាំងការិយាល័យជំនាញកំពុងតែធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធីច្បាប់។

គួរបញ្ជាក់ថា ជនរងគ្រោះជាភេទទី៣មានឈ្មោះ នឿន រ៉ាឌី ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិនរា១ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង បណ្ដាលឱ្យមុត ធ្លុះពោះ និងស្មាជាច្រើនកាំបិត រងរបួសធ្ងន់ បាននិងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

សាលី

ករណីចាក់បុរសភេទទី៣ប៉ុនប៉ងប្លន់យកទ្រព្យ ត្រូវសមត្ថកិច្ចកំណត់បានមុខសញ្ញាឃាត់ខ្លួនជនសង្ស័យ០២នាក់
ករណីចាក់បុរសភេទទី៣ប៉ុនប៉ងប្លន់យកទ្រព្យ ត្រូវសមត្ថកិច្ចកំណត់បានមុខសញ្ញាឃាត់ខ្លួនជនសង្ស័យ០២នាក់
ករណីចាក់បុរសភេទទី៣ប៉ុនប៉ងប្លន់យកទ្រព្យ ត្រូវសមត្ថកិច្ចកំណត់បានមុខសញ្ញាឃាត់ខ្លួនជនសង្ស័យ០២នាក់
ករណីចាក់បុរសភេទទី៣ប៉ុនប៉ងប្លន់យកទ្រព្យ ត្រូវសមត្ថកិច្ចកំណត់បានមុខសញ្ញាឃាត់ខ្លួនជនសង្ស័យ០២នាក់

PLB Banner on article detail

អត្ថបទពេញនិយម