ប្រទះឃើញ​គ្រាប់​មីន​ជាច្រើន​គ្រាប់ ក្បែរ​ស្ពាន​បរ​យ៉ា​ខា ខេត្ត​ប៉ៃលិន​

ថ្ងៃសៅរ៍ 20 មិថុនា 2020, 18:44

​ខេត្ត​ប៉ៃលិន​៖ គ្រាប់មីន ប្រភេទ​MD82B ចំនួន​១០​គ្រាប់ ត្រូវបាន​ប្រទះឃើញ​នៅ​ចំណុច​ដី​ជីក​កកាយ​ថ្មី​ក្រោយ​ស្ពាន​យោល ស្ថិតក្នុង​ភូមិបរ​ហ៊ុយ​ត្បូង សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន នៅ​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២០ នេះ​។​

 

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា មុន​កើតហេតុ​ប្រជាពលរដ្ឋ​បាន​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដី​របស់ខ្លួន​នៅក្បែរ​មាត់​ស្ទឹង​ដើម្បី​ពង្រាប​ឱ្យ​ស្មើ គ្រានោះ​ស្រាប់តែ​ប្រទះឃើញ​គ្រាប់មីន​ចំនួន​១០​គ្រាប់ ទើប​ប្រញាប់​រាយការណ៍​ទៅ​អាជ្ញាធរ បន្ត​ទំនាក់ទំនង​ទៅកាន់​ក្រុមការងារ​កំចាត់មីន​ក​ម្ពុ​ជា ហៅ​កាត់​ស៊ីម៉ាក់ ចុះមក​ប្រមូល​យកទៅ​កម្ទេចចោល​៕ ហៃ​ធំ​

ប្រទះឃើញ​គ្រាប់​មីន​ជាច្រើន​គ្រាប់ ក្បែរ​ស្ពាន​បរ​យ៉ា​ខា ខេត្ត​ប៉ៃលិន​
ប្រទះឃើញ​គ្រាប់​មីន​ជាច្រើន​គ្រាប់ ក្បែរ​ស្ពាន​បរ​យ៉ា​ខា ខេត្ត​ប៉ៃលិន​
ប្រទះឃើញ​គ្រាប់​មីន​ជាច្រើន​គ្រាប់ ក្បែរ​ស្ពាន​បរ​យ៉ា​ខា ខេត្ត​ប៉ៃលិន​
ប្រទះឃើញ​គ្រាប់​មីន​ជាច្រើន​គ្រាប់ ក្បែរ​ស្ពាន​បរ​យ៉ា​ខា ខេត្ត​ប៉ៃលិន​

PLB Banner on article detail

Tags