ចំណតរថយន្តក្រោមដី នៅក្រោមសួនច្បារមុខក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានបញ្ចប់ការសាងសង់រួច ដែលអាចចតរថយន្តបានចំនួន ៣៤០គ្រឿង ។ នេះបើតាមការឲ្យដឹងពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមិថុនានេះ។
បច្ចុប្បន្ននេះ ក្រោមការអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានសិក្សា និងកំណត់ទីតាំងសំខាន់មួយចំនួនសម្រាប់សាងសង់ជាទីចំណតក្រោមដី ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍៕