គណៈកម្មាធិការអនុសាខាស្រុកសាលាក្រៅ​ ចុះសួរសុខទុក្ខ​ពលរដ្ឋរងគ្រោះខ្យល់កន្រ្តាក់ ០៩គ្រួសារ

ថ្ងៃព្រហស្បតិ៍ 18 មិថុនា 2020, 16:38

នាព្រឹកថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២០ នេះ​ លោកឧកញ៉ា ឡោ ស៊ុនជាង ប្រធានគណៈកម្មាធិការអនុសាខាស្រុកសាលាក្រៅ រួមដំណើដោយសមាជិកសមាជិកាអនុសាខាស្រុក  និងមានការចូលរួមសហការពីរអាជ្ញាធរ បានអញ្ជើញជួបសំណេះសំណាលសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហម ជូនគ្រួសារបងប្អូនរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ០៩គ្រួសារ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

 ក្នុងឱកាសនោះដែរ លោកឧកញ៉ាបានមានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះទាំង ៣គ្រួសារ ព្រមទាំងសម្ដែងនូវការសោកស្តាយជាពន់ពេក ចំពោះបងប្អូនដែលបានរងគ្រោះនូវឧបទ្ទេវហេតុដោយខ្យល់កន្ត្រាក់ ដែលបណ្ដាលឲ្យខូចខាត រលំផ្ទះ និង របើកដំបូលធ្ងន់ធ្ងរ។

 លោកឧកញ៉ាក៏បានបន្តទៀតថា  ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា  មិនទុកឲ្យបងប្អូនប្រជាពលរដ្ឋរងការលំបាកក្នុងគ្រោះមហន្តរាយណាមួយដែលបានកើតឡើង ក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋឡើយ ដូចពាក្យស្លោកលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល ។

 លោកឧកញ៉ាក៏បានផ្ដាំផ្ញើរបន្តថា សូមអោយបងប្អូនមានការ ប្រុងប្រយ័ត្ន ខ្ពស់ចំពោះ ជំងឺកូវីដ-១៩ ដែលជាមេរោគដ៏កាចសាហាវ  ដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវរស់នៅស្អាត បរិភោគស្អាត ជាពិសេសត្រូវលាងដៃជាមួយសាប៊ូ ទឹកអាល់កុលជាប្រចាំ។

បញ្ជាក់មានហេតុការណ៍ភ្លៀងលាយឡំដោយខ្យល់កន្រ្តាក់ បានកើតឡើងកាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន បង្កឲ្យផ្ទុះពលរដ្ឋចំនួន៩ខ្នងផ្ទះរងគ្រោះដោយប៉ើងដំបូលនិងខ្លះលិចទឹកផងដែរ៕ ហៃធំ

PLB Banner on article detail

អត្ថបទពេញនិយម