សម្តេច​ក្រឡាហោម ស ខេង និង​លោកជំទាវ ប្រគេន​ទៀន​ចាំ​ព្រះវស្សា​​៣៦​វត្ត ក្នុង​ខេត្តបាត់ដំបង​

ថ្ងៃព្រហស្បតិ៍ 18 មិថុនា 2020, 13:20

​ខេត្តបាត់ដំបង​៖ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២០ លោកជំទាវ ញ៉ែម សា​ខន ស ខេង បានធ្វើ​ពិធី​ប្រគេន​ទៀន​ចាំ​ព្រះវស្សា រួមទាំង​ទេយ្យទាន និង​បច្ច័យ​របស់​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជូន​ដល់​ព្រះសង្ឃ​ចំនួន​៣៦​វត្ត នៅ​ខេត្តបាត់ដំបង​។​

 

​ពិធី​នេះ​ប្រារព្ធ​ធ្វើឡើង​នៅខាងមុខ​ភូមិគ្រឹះ​សម្តេច​ក្រឡាហោម ស ខេង ស្ថិតក្នុង​ក្រុង និង​ខេត្តបាត់ដំបង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សា​ខន សខេង ដែលមាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម ស រដ្ឋា ប្រធាន ស​.​ស​.​យ​.​ក ខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​។​

 

​ចំពោះ​ទេយ្យវត្ថុ​ប្រគេន​ព្រះសង្ឃ​ទាំង​៣៦​វត្ត​នា​ព្រឹក​នេះ​រួមមាន -​ទៀន​ចាំ​ព្រះវស្សា​ក្នុង​មួយ​វត្តៗ​ចំនួន​០១​គូរ​, ស្លា​ដក​, ភេសជ្ជៈ​, ទឹក​សុទ្ធ​, អង្ករ​, ផ្លែឈើ​មួយ​កន្ត្រក​, ទឹកត្រី​, ទឹកស៊ីអ៊ីវ រួមទាំង​បច្ច័យ​មួយចំនួនទៀត​ផងដែរ  ដែល​ទេយ្យទាន​ទាំងអស់នេះ​ប្រគេន​ព្រះសង្ឃ​ដែល​នឹង​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស រយៈពេល​០៣​ខែ ជា​រដូវ​កាល​ភ្លៀង​ធ្លាក់​ខ្លាំង ព្រះសង្ឃ​មិន​ពិបាក​ក្នុងការ​និមន្ត​ចេញ​បិណ្ឌបាទ​ចង្ហាន់​នោះ ។​

 

​ពិធីបុណ្យ​ប្រគេន​ទៀន​ចាំ​ព្រះវស្សា និង​បរិក្ខា​ផ្សេងៗ​នេះដែរ ធ្វើឡើង​ក្នុង​គោលបំណង​ឧទ្ទិស​បុណ្យ​កុសល​ជូន​វិញ្ញាណក្ខន្ធ​សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម និង​ភរិយា​របស់​សម្ដេច ព្រមទាំង​មាតាបិតា ជីដូន​ជីតា ញាតិ​ការ​ទាំង​៧​សណ្ដាន យុទ្ធជន យុទ្ធ​នារី​ដែល​បាន​ពលី​ជីវិត ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ ក៏ដូចជា​លះបង់​អាយុជីវិត ក្នុងការ​ស្វែងរក​សុខ​សន្តិភាព​ជូន​ប្រជាពលរដ្ឋ​ដូច​បច្ចុប្បន្ននេះ ។​

 

​គួរបញ្ជាក់​ផង​ថា រៀងរាល់​មុន​ថ្ងៃ​ចូល​ព្រះវស្សា​របស់​ព្រះ​ភិក្ខុសង្ឃ នា​ថ្ងៃទី​១​រោច ខែអាសាឍ ខាងមុខ​នោះ ថ្នាក់ដឹកនាំ​ប្រទេស មន្ត្រីរាជការ ប្រជាពលរដ្ឋ ឧបាសក ឧបាសិកា ដែលជា​ពុទ្ធបរិស័ទ តែងតែ​នាំ​ទៀន​ចាំ​ព្រះវស្សា រួមទាំង​ទេយ្យទាន​ផ្សេងៗ​ទៅ​ប្រគេន​ព្រះសង្ឃ​គ្រប់ៗ​វត្ត​ដើម្បី​បាន​ដល់​ព្រះសង្ឃ សម្រាប់​ការប្រើប្រាស់​ក្នុង​ពេលវេលា នៃ​ការ​កាន់​ព្រះវស្សា​រយៈពេល​៣​ខែ តាម​ពុទ្ធា​អនុញ្ញាត​របស់​ព្រះសម្មាសម្ពុទ្ធ​ជា​អង្គ​ម្ចាស់ ៕​

សម្តេច​ក្រឡាហោម ស ខេង និង​លោកជំទាវ ប្រគេន​ទៀន​ចាំ​ព្រះវស្សា​​៣៦​វត្ត ក្នុង​ខេត្តបាត់ដំបង​
សម្តេច​ក្រឡាហោម ស ខេង និង​លោកជំទាវ ប្រគេន​ទៀន​ចាំ​ព្រះវស្សា​​៣៦​វត្ត ក្នុង​ខេត្តបាត់ដំបង​
សម្តេច​ក្រឡាហោម ស ខេង និង​លោកជំទាវ ប្រគេន​ទៀន​ចាំ​ព្រះវស្សា​​៣៦​វត្ត ក្នុង​ខេត្តបាត់ដំបង​
សម្តេច​ក្រឡាហោម ស ខេង និង​លោកជំទាវ ប្រគេន​ទៀន​ចាំ​ព្រះវស្សា​​៣៦​វត្ត ក្នុង​ខេត្តបាត់ដំបង​
សម្តេច​ក្រឡាហោម ស ខេង និង​លោកជំទាវ ប្រគេន​ទៀន​ចាំ​ព្រះវស្សា​​៣៦​វត្ត ក្នុង​ខេត្តបាត់ដំបង​
សម្តេច​ក្រឡាហោម ស ខេង និង​លោកជំទាវ ប្រគេន​ទៀន​ចាំ​ព្រះវស្សា​​៣៦​វត្ត ក្នុង​ខេត្តបាត់ដំបង​
សម្តេច​ក្រឡាហោម ស ខេង និង​លោកជំទាវ ប្រគេន​ទៀន​ចាំ​ព្រះវស្សា​​៣៦​វត្ត ក្នុង​ខេត្តបាត់ដំបង​
សម្តេច​ក្រឡាហោម ស ខេង និង​លោកជំទាវ ប្រគេន​ទៀន​ចាំ​ព្រះវស្សា​​៣៦​វត្ត ក្នុង​ខេត្តបាត់ដំបង​
សម្តេច​ក្រឡាហោម ស ខេង និង​លោកជំទាវ ប្រគេន​ទៀន​ចាំ​ព្រះវស្សា​​៣៦​វត្ត ក្នុង​ខេត្តបាត់ដំបង​

PLB Banner on article detail

អត្ថបទពេញនិយម