ប្រទះឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ជាច្រើន​គ្រាប់ នៅ​ស្រុក​បាណន់​

ថ្ងៃព្រហស្បតិ៍ 18 មិថុនា 2020, 9:5

​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ជាច្រើន​គ្រាប់ រួម​នឹង​អាវុធ​អាកា​០១​ដើម មាន​គ្រាប់​ពីរ​បង់​ផង​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​គាប់​ក្នុង​ដីចំការ​ខ​ណះ​ដែល​ពួកគាត់​កំពុង​ភ្ជួរ​រៀបចំ​ដាំដំឡូង​។​

 

​លោក​វរសេនីយ៍ទោ រឿ​ម រ៉ាំ​ង អធិការរង​នគរបាល​ស្រុក​បាណន់​បាន​ប្រាប់​អោយដឹងថា កាលពី​វេលា​ម៉ោង ១៤​និង​៣០​នាទី នៅ​ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ​២០២០​នេះ មាន​ប្រជាពលរដ្ឋ ឈ្មោះ ឌិ​ត ឌឿ​ម ភេទ​ប្រុស អាយុ​៥៩ រស់នៅ​ភូមិ​ដូង ឃុំ​ចែង​មានជ័យ ស្រុក​បាណន់ បាន​ប្រទះឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ជាច្រើន​គ្រាប់ រួម​នឹង​អាវុធ​អាកា​០១​ដើម​មាន​បង់​ពីរ ខណៈដែល​រូបលោក​កំពុង​ភ្ជួរដីចំការ​ត្រៀម​ដាំដំឡូង​មី​។​

 

​ក្រោយពី​ប្រទះឃើញ​ពលរដ្ឋ​ខាងលើ​ក៏បាន​រាយការណ៍​មកកាន់​មន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចែង​មានជ័យ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់​ដើម្បី​ចុះទៅ​ពិនិត្យមើល ភ្លាមនោះ​កំលាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ចែង​មានជ័យ​បាន​ចុះទៅ​ពិនិត្យមើល​នៅលើ​ទីតាំង​ជាក់ស្តែង​។

 

​ក្រោយពី​ធ្វើការ​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​សមត្ថ​កិច្ច​ជំនាញ​ប្រមូល​យកបាន​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ជាច្រើន​ប្រភេទ​ដែល​ក្នុងនោះ​មាន ៖
-  គ្រាប់មីន​72A (​មីនកង្កែប​)​ចំនួន  ០៥​គ្រាប់  
-  គ្រាប់ បែ​កដៃ​ក្រឡា​ទៀប​ចំនួន  ០១​គ្រាប់  
-  អាវុធ​អាកា​ចំនួន​០១​ដើម​
-​បង់​ចំនួន​០២​ដែលមាន​គ្រាប់ សរុប​ចំនួន​៤៦​គ្រាប់​។​

 

​ក្រោយពី​ប្រមូលបាន​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ទាំងអស់នោះ​ត្រូវបាន​មន្ត្រី​ជំនាញ​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចែង​មានជ័យ​ទុក​ប្រគល់ជូន​អង្គភាព​កំចាត់មីន (CMAC)​ដើម្បី​ធ្វើ​ការដុត​កំទេចចោល​នៅពេល​ក្រោយ​។

 

​ជាមួយគ្នានេះ​ក្នុងនាម​អាជ្ញាធរ ក៏បាន​អំពាវនាវ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅពេល​បាន​ប្រទះឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ សូមកុំ​ប៉ះពាល់​យកទៅ​ដុត ដំ​គប់​លេង ឬ​កែច្នៃ​ផ្សេងៗ វា​អាច​បណ្តាលអោយ​ផ្ទុះ​ស្លាប់​របួស​ពិការ​បាន​គ្រប់ពេល និង​សូម​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រតិបត្តិ​ករ​បោសសំអាត​មីន​ដែល​នៅ​ជិត​ទីនោះ មក​ប្រមូល​យកទៅ​ដើម្បី​ធ្វើ​ការដុត​កម្ទេចចោល​៕

ប្រទះឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ជាច្រើន​គ្រាប់ នៅ​ស្រុក​បាណន់​
ប្រទះឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ជាច្រើន​គ្រាប់ នៅ​ស្រុក​បាណន់​
ប្រទះឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ជាច្រើន​គ្រាប់ នៅ​ស្រុក​បាណន់​
ប្រទះឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ជាច្រើន​គ្រាប់ នៅ​ស្រុក​បាណន់​

PLB Banner on article detail

Tags