កម្ពុជា រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ថ្មី ម្នាក់ ជា​ជនជាតិខ្មែរ

ថ្ងៃព្រហស្បតិ៍ 18 មិថុនា 2020, 8:14

​ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២០​នេះ​ថា បានប្រកាស​រកឃើញ​អ្នកជំងឺ​កូ​វីដ​១៩ ថ្មី ម្នាក់ទៀត ជា​ជនជាតិខ្មែរ ទើប​ត្រឡប់​មកពី​ប្រទេស​ម៉ាឡេស៊ី​។

 

​ក្រសួងសុខាភិបាល បញ្ជាក់ថា អ្នក​ឆ្លង​ថ្មី​ម្នាក់នេះ ជា​បុរស អាយុ​២១​ឆ្នាំ មាន​អាស័យដ្ឋាន​នៅ​ភូមិ​ស្រែអំបិល ឃុំ​ស្រែអំបិល ស្រុក​អំបិល ខេត្តកោះកុង​។​

 

​បុរស​រូបនេះ​ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ម៉ាឡេស៊ី មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២០ ហើយ​ទទួលបាន​លទ្ធផល​តេស្ត​វិជ្ជមាន​វីរុស​កូ​វីដ​១៩​។ បច្ចុប្បន្ននេះ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​រួចហើយ​៕​

កម្ពុជា រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ថ្មី ម្នាក់ ជា​ជនជាតិខ្មែរ
កម្ពុជា រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ថ្មី ម្នាក់ ជា​ជនជាតិខ្មែរ
កម្ពុជា រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ថ្មី ម្នាក់ ជា​ជនជាតិខ្មែរ

PLB Banner on article detail