ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពីបទ​រក្សាទុក​ថ្នាំញៀន​​

ថ្ងៃពុធ 17 មិថុនា 2020, 18:37

​ខេត្តបាត់ដំបង​៖ កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កំលាំង​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ពាក់​ព័​ន្ឋ​ករណី​រក្សាទុក​សារធាតុ​ញៀន​។​

 

លោក​វរសេនីយ៍ទោ សុខ និមល ប្រធានការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បានអោយដឹងថា ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង ២៣​និង​១០​នាទី នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​ក្រុមទី​០១ ស្ថិតក្នុង​ភូមិ​ន​រា​១ ឃុំ​ន​រា ស្រុក​សង្កែ​ខេត្តបាត់ដំបង​។​

លោក​ថា ជនសង្ស័យ​ទី​១​ឈ្មោះ វ៉ង គឹម​សេង ហៅ​ស្រួច ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ២/​ឈ្មោះ តាំង សាវ៉ន ហៅ ខ្លឹង​ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ផ្កាស្លា សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​។ វត្ថុតាង​ដកហូត​បាន រួមមាន​៖ ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក ICE) ចំនួន ០១​ថង់ និង​០១​កំណាត់​ទុយោ​បឺត​ទម្ងន់ ១,៣៧​ក្រាម (​ទាំង​សំបក​)- ទូរស័ព្ទដៃ​ចំនួន​០២​គ្រឿង -​កាបូប​ចំនួន​០១-​ម៉ូតូ​ចំនួន​០១​គ្រឿង​។​

 

​បច្ចុប្បន្ន​ជនល្មើស​រួម​នឹង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ការិយាល័យ​ជំនាញ​បាន​នឹង​កំពុង​រៀបចំ​សំណុំរឿង​ដើម្បី​បញ្ជូន​បន្តទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕​

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពីបទ​រក្សាទុក​ថ្នាំញៀន​​
ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពីបទ​រក្សាទុក​ថ្នាំញៀន​​

PLB Banner on article detail