លោកវរសេនី​យ៍​ឯក​ មៀន​ ឡាយ ​ចុះពង្រឹងការងារជំនាញនៅអធិការដ្ឋាន​នគរបាលស្រុកសំឡូត​

ថ្ងៃពុធ 17 មិថុនា 2020, 16:50

នៅព្រឹកថ្ងៃ​ពុធ ទី​១៧ ខែ​មិថុនា​ ឆ្នាំ​២០២០​ ដោយបានទទួលយកនូវអនុសាសន៍ណែ​នាំរបស់​ឯកឧត្តម ឧត្តម សេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង នៅបរិវេណអធិការដ្ឋាននគរបាលស្រុកសំឡូត លោកវរសេនីយ៍ឯក​ មៀន​ ឡាយ​ ស្នងការរងផែន​ការងារ​សន្តិសុខ ​និងទទួលដឹកនាំជំនាញនៅអធិ​ការដ្ឋាន​ន​គរបាលស្រុកសំឡូត​ បានជួបប្រជុំក្នុងថ្នាក់ដឹកនាំអធិការដ្ឋាននគរបាលស្រុ​ក​សំឡូត​ដោយ​មានលោកអធិការ​ អធិការរង​ នា​យ​ នាយ​រងផ្នែកនិងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។

 

ក្រោយពីបានស្តាប់នូវសេចក្តីរាយ​ការណ៍របស់លោកវរសេនីយ៍ឯក​ កោ​ ស៊ុនកាំង​ អធិការ​នគរ​បាលស្រុកស្តីអំពីសភាពការណ៍សន្តិសុខ​ នយោ​បាយ​ សន្តិសុខសណ្តាប់ធ្នាប់សង្គមរួចមក​ លោក​វរសេនីយ៍​ឯក​ មៀន​ ឡាយ​ បានមានប្រសាសន៍​ផ្សព្វផ្សាយនូវអនុសាសន៍ណែនាំរបស់ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ចំពោះកិច្ចខិតខំ​ពង្រឹងឱ្យបានប្រសើរទ្វេរដងថែមទៀត​ដល់​កង​កម្លាំងនគរបាលយើងក្នុងការគោរពវិន័យ​ ចាត់​តាំង​ ឥរិយាបថ​ អាកប្បកិរិយា​និងសកម្មភាព​នៃ​ការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋនៅមូល​ដ្ឋានបានល្អប្រសើរ និងទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព​៕

 

លោកវរសេនី​យ៍​ឯក​ មៀន​ ឡាយ ​ចុះពង្រឹងការងារជំនាញនៅអធិការដ្ឋាន​នគរបាលស្រុកសំឡូត​
លោកវរសេនី​យ៍​ឯក​ មៀន​ ឡាយ ​ចុះពង្រឹងការងារជំនាញនៅអធិការដ្ឋាន​នគរបាលស្រុកសំឡូត​
លោកវរសេនី​យ៍​ឯក​ មៀន​ ឡាយ ​ចុះពង្រឹងការងារជំនាញនៅអធិការដ្ឋាន​នគរបាលស្រុកសំឡូត​
លោកវរសេនី​យ៍​ឯក​ មៀន​ ឡាយ ​ចុះពង្រឹងការងារជំនាញនៅអធិការដ្ឋាន​នគរបាលស្រុកសំឡូត​
លោកវរសេនី​យ៍​ឯក​ មៀន​ ឡាយ ​ចុះពង្រឹងការងារជំនាញនៅអធិការដ្ឋាន​នគរបាលស្រុកសំឡូត​

PLB Banner on article detail

អត្ថបទពេញនិយម