កម្ពុជា រំពឹងថា អាចនាំចេញអង្ករ១លានតោន នៅឆ្នាំ២០២០ នេះ

ថ្ងៃពុធ 17 មិថុនា 2020, 14:22

ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ ថា ​ទោះបីរងការគំរាមកំហែងពីជំងឺកូវីដ១៩ ក្តី ក៏កម្ពុជា អាចនឹងនាំចេញអង្ករទៅក្រៅប្រទេសប្រហែល៨០ម៉ឺនតោន ឬដល់១លានតោន នៅឆ្នាំ២០២០នេះ។

 

ឯកឧត្តមបន្តថា គិតត្រឹមរយៈពេល៥ខែ កម្ពុជា ក៏បាននាំចេញអង្ករ ៣៥៦ពាន់តោន ទៅកាន់ទីផ្សារបរទេស ផងដែរ។

 

សូមបញ្ចាក់ថា កាលពីឆ្នាំ២០១៩ កម្ពុជា ទទួលបានចំណូលប្រមាណ៥០០លានដុល្លារអាមេរិក ពីការនាំចេញអង្ករ ក្នុងបរិមាណ៦២ម៉ឺនតោន៕

កម្ពុជា រំពឹងថា អាចនាំចេញអង្ករ១លានតោន នៅឆ្នាំ២០២០ នេះ
កម្ពុជា រំពឹងថា អាចនាំចេញអង្ករ១លានតោន នៅឆ្នាំ២០២០ នេះ

PLB Banner on article detail