រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ត្រៀមបញ្ចេញ​បញ្ជី​ឈ្មោះ​អ្នក​មិនទាន់​បង់ថ្លៃ​សំរាម​

ថ្ងៃពុធ 17 មិថុនា 2020, 13:30

​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ជាថ្មីដល់ប្រជាពលរដ្ ឋ​ដែល​មិនទាន់បាន​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង សូម​អញ្ជើញ​រួសរាន់ ដើម្បីចៀសវាងពី​ការពិន័យ​ផ្សេងៗ​។

 

​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បានប្រកាសថា ការ​អំពាវ​នេះ គឺ​ដើម្បី​ចៀសវាង​នូវ​ការបញ្ចេញ​ឈ្មោះ​លើ​បណ្តាញ​សង្គម នាំ​ឲ្យ​បងប្អូន​ខ្មាស់​គេ ដូច្នេះសូម​បងប្អូន​យើង​រូតរះ​អញ្ជើញ​ទៅ​បង់ថ្លៃ សេវា​ប្រមូល​សំរាម​ឲ្យ​បាន​រួសរាន់ តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

 

​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បានកត់សម្គាល់​ឃើញថា រហូតមកដល់​ពេលនេះ ប្រជាពលរដ្ឋ​ភាគច្រើន​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​រួចហើយ ប៉ុន្ដែ​នៅមាន​មួយចំនួន មិនទាន់បាន​បំពេញ​កាតព្វកិច្ច​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង​នេះ​នៅឡើយ​។​

 

​សូម​បញ្ចា​ក់ថា រាជរដ្ឋាភិបាល​សម្រេច​បង្វែរ​ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ពី​ក្រុមហ៊ុន​ស៊ិន​ទ្រី មក​ជូន​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណង់​រឹង​រាជធានី​ភ្នំពេញ​វិញ ដើម្បី​ជំរុញ​នូវ​ប្រសិទ្ធភាព​នៃ​ការប្រមូល​សំរាម​៕​

រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ត្រៀមបញ្ចេញ​បញ្ជី​ឈ្មោះ​អ្នក​មិនទាន់​បង់ថ្លៃ​សំរាម​
រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ត្រៀមបញ្ចេញ​បញ្ជី​ឈ្មោះ​អ្នក​មិនទាន់​បង់ថ្លៃ​សំរាម​

PLB Banner on article detail