ដកហូត​បន្លែ​ផ្ទុកសារ​ជាតិគីមី ​៥​មុខ នាំចូល​ពី​ប្រទេស​វៀត​ណា​ម

ថ្ងៃពុធ 17 មិថុនា 2020, 9:20

​បន្លែ មាន​ផ្ទុក​សារធាតុ​គីមី​ចំនួន​៥​មុខ ត្រូវបាន​សមត្ថកិច្ចរ​ក​ឃើញ និង​ដកហូត ក្រោយ​លួច​ដឹក​ឆ្លងដែន​ពី​ប្រទេស​វៀតណាម​ចូលមក​កម្ពុជា​។​

 

​លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ជ្រៃ​ធំ បាន​ថ្លែងថា បន្លែ​ចំនួន​៥​ប្រភេទ​ដែល​សមត្ថកិច្ច​រឹបអូស មាន​ផ្ទុក​កាកសំណល់​ថ្នាំ​សម្លាប់​សត្វល្អិត រួមមាន​៖ បន្លែ​ស្ពៃបូកគោ​, បន្លែ​ពោត​បារាំង​, បន្លែ​ផ្កា​គូឆាយ​, ផ្លែ​ល្ពៅ និង​ក្រូចឆ្មារ​តូច​។​

 

​ក្នុង​កិច្ចសហប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ពន្យល់​ណែនាំ និង​ហាម​មិន​ឲ្យ​ក្រុមអាជីវករ​ខ្មែរ នាំ​បន្លែ​ដែលមាន​សារធាតុ​កាកសំណល់​ថ្នាំ​សម្លាប់​សត្វល្អិត ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ ចូលមក​ប្រទេស​កម្ពុជា​ជាដាច់ខាត​៕


ដកហូត​បន្លែ​ផ្ទុកសារ​ជាតិគីមី ​៥​មុខ នាំចូល​ពី​ប្រទេស​វៀត​ណា​ម
ដកហូត​បន្លែ​ផ្ទុកសារ​ជាតិគីមី ​៥​មុខ នាំចូល​ពី​ប្រទេស​វៀត​ណា​ម
ដកហូត​បន្លែ​ផ្ទុកសារ​ជាតិគីមី ​៥​មុខ នាំចូល​ពី​ប្រទេស​វៀត​ណា​ម
ដកហូត​បន្លែ​ផ្ទុកសារ​ជាតិគីមី ​៥​មុខ នាំចូល​ពី​ប្រទេស​វៀត​ណា​ម

PLB Banner on article detail

អត្ថបទពេញនិយម