អភិបាល​រាជធានី​ភ្នំពេញ រំលឹកជាថ្មី ពី​ការបន្ត​បិទ​កម្មវិធី​សាសនា KTV ឬ​បៀរ​ហ្គា​ដិ​ន

ថ្ងៃពុធ 17 មិថុនា 2020, 8:46

​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃទី​១៦ ខែមិថុនា ម្សិលមិញ​ថា បានប្រកាស​ពី​ការបន្ត​យកចិត្តទុកដាក់ អនុវត្ត​រាល់​វិធានការ​នានា របស់​រាជរដ្ឋាភិបាល ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ជាពិសេស​បន្ត​ជំរុញ​អាជ្ញាធរ​មូលដ្ឋាន មិន​ឲ្យ​មានការ​ជួបជុំ​រៀប​ចំក​ម្ម​វិធី​សាសនា កម្មវិធី​ប្រគុំ​តន្ត្រី នៅតាម​ទីធ្លា​សាធារណៈ បិទ​អាជីវកម្ម​ខារ៉ាអូខេ ( KTV ) ក្លឹប​កំសាន្ត រោងភាពយន្ត បៀរហ្គាឌិន កាស៊ីណូ​ណាហ្គា​វើ​ល និង​កន្លែង​សប្បាយភាព​ក្នុង​វិស័យ​ទេសចរណ៍​។​

 

​ឯកឧត្តម​បាន​បន្ថែមថា រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​បន្ត​ចុះ​អប់រំ​ផ្សព្វផ្សាយ​នូវ​ចំណេះដឹង​សុខភាព និង​វិធានការ​នានា អំពី​ការអនុវត្ត​អនាម័យ​ដៃ​ស្អាត ការពាក់​ម៉ាស​ឲ្យ​បាន​ត្រឹមត្រូវ ការអនុវត្ត​វិធានការ​គម្លាត​សុវត្ថិភាព​សង្គម និង​ការផ្អាក​សកម្មភាព​ជួបជុំ​ប្រមូលផ្តុំ ជាដើម​៕​

អភិបាល​រាជធានី​ភ្នំពេញ រំលឹកជាថ្មី ពី​ការបន្ត​បិទ​កម្មវិធី​សាសនា KTV ឬ​បៀរ​ហ្គា​ដិ​ន

PLB Banner on article detail