រោងចក្រ​-​សហគ្រាស ១៦៨​មូលដ្ឋាន ស្នើ​សុំ​ព្យួរ​កិច្ចសន្យាការងារ ដោយសារវិបត្តិកូវីដ

ថ្ងៃពុធ 17 មិថុនា 2020, 8:17

​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានប្រកាសថា ក្នុងដំណាក់កាល​កូ​វីដ​១៩ រហូតដល់​ពេលនេះ មាន​រោងចក្រ​-​សហគ្រាស ចំនួន ១៦៨​មូលដ្ឋាន បានស្នើ​សុំ​ព្យួរ​កិច្ចសន្យាការងារ ក្នុងនោះ វិស័យ​កាត់ដេរ មាន ១១៦​មូលដ្ឋាន និង​វិស័យ​ទេសចរណ៍ មាន ៥២​មូលដ្ឋាន​។

 

​ឯកឧត្តម​លើកឡើង​បែបនេះ​នៅក្នុង​សន្និសីទកាសែត​ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល កាល​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា​ម្សិលមិញ​។​

 

​ឯកឧត្តម​អភិបាល​បញ្ជាក់ថា  ដូច្នេះ​នេះ​គឺជា​ការងារ​ដ៏​សំខាន់ ដើម្បី​ជំរុញ​ការអនុវត្ត​វិធានការ​គាំពារ​របស់​រាជរដ្ឋាភិបាល ក្នុង​វិស័យ​ឯកជន និង​ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​បងប្អូន​កម្ម​ករ​-​និយោជិត​៕​

រោងចក្រ​-​សហគ្រាស ១៦៨​មូលដ្ឋាន ស្នើ​សុំ​ព្យួរ​កិច្ចសន្យាការងារ ដោយសារវិបត្តិកូវីដ

PLB Banner on article detail