ឯកឧត្តម ឃួ​ង ស្រេង ថ្លែងថា បច្ចុប្បន្ន​ក្រុងភ្នំពេញ​មានប្រជាជនជាង៣លាននាក់ និងយាន្ត​យន្ត៥៣​ម៉ឺន​គ្រឿង

ថ្ងៃអង្គារ 16 មិថុនា 2020, 11:7

​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ក្នុង​ស​ន្និសិទ​កាសែត នា​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា នេះ ថា ក្រុងភ្នំពេញ​បច្ចុប្បន្ន មាន​ប្រជាជន​រស់នៅ និង​ស្នាក់នៅ​បម្រើ​ការងារ ប្រមាណ​ជាង ៣​លាន​នាក់ និង​មាន​ស្ថិតិ​យានយន្ត​គ្រប់​ប្រភេទ ដែល​បាន​ចុះបញ្ជី​នៅ​រាជធានី​ភ្នំពេញ គឺ​រថយន្ត មាន ៥៣​ម៉ឺន​គ្រឿង ទោចក្រយានយន្ត និងត្រីចក្រយានយន្ត មាន ១,៦ លាន​គ្រឿង រួម​និង​យានយន្ត​ឆ្លងកាត់ សរុប​មាន​ចំនួន​ប្រមាណ ៣​លាន​គ្រឿង​។​​

 

ឯកឧត្តម ឃួ​ង ស្រេង បន្តថា កម្រិតជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ គឺ​អត្រា​ភាពក្រីក្រ បាន​ធ្លាក់​ចុះមក​ត្រឹម​ប្រមាណ ៩% និង​ការកើនឡើង​នូវ​ទំហំ​ផលិតផល​ក្នុងស្រុក​សរុប សម្រាប់​មនុស្ស​ម្នាក់ៗ នៅ​រាជធានី​ភ្នំពេញ រហូតដល់ ៣.៩៨៦ ដុល្លារ ក្នុង​ឆ្នាំ​២០១៩៕

ឯកឧត្តម ឃួ​ង ស្រេង ថ្លែងថា បច្ចុប្បន្ន​ក្រុងភ្នំពេញ​មានប្រជាជនជាង៣លាននាក់ និងយាន្ត​យន្ត៥៣​ម៉ឺន​គ្រឿង

PLB Banner on article detail

អត្ថបទពេញនិយម