ថៃ​គ្រោង​បើក​ព្រំដែន​វិញ សម្រាប់​ភ្ញៀវទេសចរ​មកពីប្រទេសឆ្លងកូវីដទាប

ថ្ងៃអង្គារ 16 មិថុនា 2020, 8:24

​ប្រទេស​ថៃ​គ្រោង​បើក​ព្រំដែន​វិញ សម្រាប់​ភ្ញៀវទេសចរ​មកពី​បណ្តា​ប្រទេស ដែលមាន​ការឆ្លង​មេរោគ​កូវីដ១៩ កម្រិត​ទាប​។​

 

លោក Taweesin Visanuyothin អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ របស់​រដ្ឋាភិបាល​ថៃ បាន​ថ្លែងថា ការធ្វើដំណើរ​បែប​ពពុះ​សាប៊ូ នឹង​អនុញ្ញាតឱ្យ​ប្រជាជន​មកពី​បណ្តា​ប្រទេស​ដែលមាន​កម្រិត​ឆ្លង​មេរោគ​ទាប ចូល​ប្រទេស​ថៃ​បាន ដោយ​មិនចាំបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​។​

 

​ដោយ​មើលឃើញ​ពី​តួលេខ​ទាប​នេះ មន្ត្រី​ទេសចរណ៍ ក៏បាន​សង្ឃឹមថា នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​មកពី​បណ្តា​ប្រទេស​ក្នុង​តំបន់​ដែល​ជំងឺ​នេះ​ត្រូវបាន​គ្រប់គ្រង​យ៉ាង​ល្អ រួមមាន​ប្រទេស​ចិន វៀតណាម សាធារណរដ្ឋ​កូរ៉េ អូស្ត្រាលី និងនូ​វែ​ល​ហ្សេ​ឡង់ ជាដើម​៕​

ថៃ​គ្រោង​បើក​ព្រំដែន​វិញ សម្រាប់​ភ្ញៀវទេសចរ​មកពីប្រទេសឆ្លងកូវីដទាប

PLB Banner on article detail

Tags

អត្ថបទពេញនិយម