ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់ទៀត ត្រូវ​នគរបាល​បាញ់​ស្លាប់ នៅ​សហរដ្ឋអាមេរិក​

ថ្ងៃច័ន្ទ 15 មិថុនា 2020, 13:29

​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​ទៀតហើយ ត្រូវបាន​នគរបាល​បាញ់​ស្លាប់ ក្នុង​រដ្ឋ Georgia ជាហេតុ​បង្ក​ឲ្យ​មាន​ភាពចលាចល​លើក​ទី​២ នៅ​សហរដ្ឋអាមេរិក​។

 

​ជនរងគ្រោះ​មានឈ្មោះ Rayshard Brooks អាយុ​២៧​ឆ្នាំ ត្រូវបាន​នគរបាល​បាញ់​ស្លាប់ គ្រា​កំពុង​បើកបរ​ឆ្លងកាត់​ភោជនីយដ្ឋាន Wendy​។​

 

​មន្ត្រីនគរបាល​អះអាង​ថា បុរស​ស្បែក​ខ្មៅ​រូបនេះ​បាន​ប្រឆាំងនឹង​ការចាប់ខ្លួន និង​បាន​លួច​យក​អាវុធ​របស់​មន្ត្រី​ម្នាក់​។​

 

​បើទោះជា​យ៉ាងនេះ​ក្តី ការិយាល័យ​ត្រួតពិនិត្យ​ផ្នែក​វេជ្ជសាស្ត្រ បានធ្វើ​កោសល្យ​វិ​ច្ច័​យ​សាកសព រកឃើញថា ជនរងគ្រោះ​បាន​រងរបួស​ដោយ​គ្រាប់កាំភ្លើង​ចំនួន​២​គ្រាប់ ចំ​ខ្នង និង​ស្លាប់​ដោយសារ​របួស​សិរី​រា​ង្គ និង​បាត់បង់​ឈាម​។​

 

​ពាក់​ព័​ន្ឋ​ករណីនេះ មន្ត្រី​ប៉ូលីស Garrett Rolfe ដែលជា​អ្នកបាញ់​ជនជាតិ​ស្បែក​ខ្មៅ​ខាងលើ ត្រូវបាន​បណ្តេញ​ចេញពី​មុខតំណែង​៕

ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់ទៀត ត្រូវ​នគរបាល​បាញ់​ស្លាប់ នៅ​សហរដ្ឋអាមេរិក​
ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់ទៀត ត្រូវ​នគរបាល​បាញ់​ស្លាប់ នៅ​សហរដ្ឋអាមេរិក​
ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់ទៀត ត្រូវ​នគរបាល​បាញ់​ស្លាប់ នៅ​សហរដ្ឋអាមេរិក​
ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់ទៀត ត្រូវ​នគរបាល​បាញ់​ស្លាប់ នៅ​សហរដ្ឋអាមេរិក​

PLB Banner on article detail

អត្ថបទពេញនិយម