មន្ត្រី​ជំនាញ អំពាវនាវ​ពលរដ្ឋ​ឈប់​ទទួលទាន​ស្រា គ្មាន​ស្លាក​សញ្ញា​ច្បាស់លាស់​

ថ្ងៃសុក្រ 12 មិថុនា 2020, 11:3

​មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ផ្អាក​ទទួលទាន​ស្រា​ថ្នាំចិនសែ «​តាំង គួ​យ​» ជាពិសេស​សូមកុំ​ប្រើប្រាស់ ឬ​ទទួលទាន​ស្រា ឬ​ផលិតផល​ណា​ដែល​ពុំមាន​ស្លាក​សញ្ញា​ច្បាស់លាស់​។​

 

​ការ​អំពាវ​នេះ​ធ្វើឡើង​បន្ទាប់ពី ក​.​ប​.​ប រកឃើញ​កម្រិត​មេ​តា​ណុល​ខ្ពស់ នៅក្នុង​ស្រា​ថ្នាំចិនសែ តាំង គួ​យ ដោយ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​សង្គ្រោះបន្ទាន់​ជាច្រើន​នាក់ នៅ​ខេត្តបន្ទាយមានជ័យ​។​

 

​យោងតាម​របាយការណ៍​បណ្តោះអាសន្ន នៃ​ប្រតិបត្តិការ​ទូទាំង​ប្រទេស មន្ត្រី​ក​.​ប​.​ប បាន​រឹបអូស​ស្រា​ថ្នាំចិនសែ​យីហោ «​តាំង គួ​យ​» ចំនួន​១៣,៩៨៩ ដប ស្មើនឹង​៦,៩៩៤.៥០​លីត្រ​៕​

 

មន្ត្រី​ជំនាញ អំពាវនាវ​ពលរដ្ឋ​ឈប់​ទទួលទាន​ស្រា គ្មាន​ស្លាក​សញ្ញា​ច្បាស់លាស់​
មន្ត្រី​ជំនាញ អំពាវនាវ​ពលរដ្ឋ​ឈប់​ទទួលទាន​ស្រា គ្មាន​ស្លាក​សញ្ញា​ច្បាស់លាស់​
មន្ត្រី​ជំនាញ អំពាវនាវ​ពលរដ្ឋ​ឈប់​ទទួលទាន​ស្រា គ្មាន​ស្លាក​សញ្ញា​ច្បាស់លាស់​
មន្ត្រី​ជំនាញ អំពាវនាវ​ពលរដ្ឋ​ឈប់​ទទួលទាន​ស្រា គ្មាន​ស្លាក​សញ្ញា​ច្បាស់លាស់​
មន្ត្រី​ជំនាញ អំពាវនាវ​ពលរដ្ឋ​ឈប់​ទទួលទាន​ស្រា គ្មាន​ស្លាក​សញ្ញា​ច្បាស់លាស់​
មន្ត្រី​ជំនាញ អំពាវនាវ​ពលរដ្ឋ​ឈប់​ទទួលទាន​ស្រា គ្មាន​ស្លាក​សញ្ញា​ច្បាស់លាស់​
មន្ត្រី​ជំនាញ អំពាវនាវ​ពលរដ្ឋ​ឈប់​ទទួលទាន​ស្រា គ្មាន​ស្លាក​សញ្ញា​ច្បាស់លាស់​

PLB Banner on article detail