រោងចក្រ​ចំនួន​២០ នៅ​ខេត្តព្រះសីហនុ សុំ​ព្យួរការងារ ដោយសារ​កូ​វីដ​-១៩

ថ្ងៃពុធ 10 មិថុនា 2020, 9:8

​អភិបាល គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី «​វឌ្ឍនភាព​ទិសដៅ​ការងារ​បន្ដ​របស់​រដ្ឋ​បាល ខេត្ត​ព្រះសីហនុ​» កាលពី​ម្សិលមិញ​ថា ប​ច្ចុ​បុ្ប​ន្ន​នៅ​ខេត្ត​ព្រះសីហនុ មាន​រោងចក្រ​ចំនួន​២០ សុំ​ព្យួរការងារ ដោយសារ​ជំងឺ កូ​វីដ​-១៩ តែ​ក៏​រោងចក្រ​មួយចំនួន នៅ​បន្តការងារ​ធម្មតា​។​

 

​ឯកឧត្តម​បន្ថែមថា បើទោះបីជា​បញ្ហា​កូ​វីដ បាន​ប៉ះពាល់​មកដល់ពេលនេះ ឃើញថា​មានការ ប្រឈម​ខ្លះ គឺមាន​រោងចក្រ​ត្រឹមតែ​ជាង​២០​ប៉ុណ្ណោះ ដែល​បាន​សុំ​ព្យួរការងារ ហើយ​មាន​ប៉ះពាល់​ដល់​កម្មករ​ការ​ងារ​យ៉ាងច្រើន ក៏ប៉ុន្តែ​យើង​នៅតែ​បាន​ឃើញថា បណ្តា​រោងចក្រ​មួយចំនួន​សុំ​ថែម​ម៉ោង​អីចឹង​។ មានន័យថា​គាត់​នៅមាន​សមត្ថភាព​ផលិត​កន្លែង​ខ្លះ​ដែរ​៕

រោងចក្រ​ចំនួន​២០ នៅ​ខេត្តព្រះសីហនុ សុំ​ព្យួរការងារ ដោយសារ​កូ​វីដ​-១៩

PLB Banner on article detail

អត្ថបទពេញនិយម