សាកលវិទ្យាល័យន័រតុន បានបញ្ជូននិស្សិតមួយក្រុមផ្នែកកុំព្យូទ័រវិទ្យាទៅធ្វើការប្រកួតលើប្រធានបទ «ការបង្កើតថ្មី និងភាពច្នៃប្រឌិត» នៅប្រទេសអង់គ្លេស ជាលទ្ធផល គឺឈ្នះមេដាយមាស២គ្រឿង ប្លាទីន២គ្រឿង និងមេដាយកិត្តិយសផ្សេងទៀត

ថ្ងៃអាទិត្យ 1 កញ្ញា 2019, 21:19

(ភ្នំពេញ)៖ លទ្ធផលចុងបញ្ចប់នៃព្រឹត្តិការណ៍ដ៏អស្ចារ្យ និងកិត្តិយសបំផុតសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាផ្នែកកុំព្យូទ័រវិទ្យានៃសាកលវិទ្យាល័យន័រតុន នៅទ្វីបអឺរ៉ុប ប្រទេសអង់គ្លេស ក្នុងឆ្នាំ២០១៩នេះ ដោយសារនិស្សិតកម្ពុជាមួយក្រុម នៅសាកលវិទ្យាល័យន័រតុន ឈ្នះមេដាយមាស២គ្រឿង និងប្លាទីន២គ្រឿង ពីប្រទេសអង់គ្លេស ព្រមទាំងពានរង្វាន់១ ពីកោះតៃវ៉ាន់ និងពានរង្វាន់ពិសេស៩ផ្សេងទៀត ពីបណ្ដាលប្រទេសផ្សេងៗ។

ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងនិស្សិតផ្នែកកុំព្យូទ័រ នៃសាកលវិទ្យាល័យន័រតុនមួយក្រុម បានចូលរួមការប្រកួតប្រជែង ជាលក្ខណៈអន្តរជាតិ ដែលមានអ្នកចូលរួម ប្រហែលមួយពាន់នាក់ លើគម្រោងចំនួន ១៥០គម្រោង និងមានប្រទេសចំនួន ៣០ប្រទេស ក្រោមគម្រោងខាងផ្នែកវិទ្យាសាស្ត្រ ព័ត៌មាន​វិទ្យា​ស្ដីពី «ការបង្កើតថ្មី និងភាពច្នៃប្រឌិត» នូវផលិតផលរបស់ខ្លួន ដើម្បីបម្រើជាផលប្រយោជន៍សង្គមជាតិ មនុស្សជាតិ និងសហគមន៍ខាងផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា ទំនើបចុងក្រោយគេបង្អស់។ ការប្រកួតនេះ បានធ្វើឡើងនាថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងឡុង ចក្រភពអង់គ្លេស។

សាកលវិទ្យាល័យន័រតុន បានបញ្ជូននិស្សិតមួយក្រុមផ្នែកកុំព្យូទ័រវិទ្យាទៅធ្វើការប្រកួតលើប្រធានបទ «ការបង្កើតថ្មី និងភាពច្នៃប្រឌិត» នៅប្រទេសអង់គ្លេស ជាលទ្ធផល គឺឈ្នះមេដាយមាស២គ្រឿង ប្លាទីន២គ្រឿង និងមេដាយកិត្តិយសផ្សេងទៀត

ប្រទេសទាំង៣០នោះ មានដូចជា៖ AUSTRIA, CHINA, CROATIA, EGYPT, FRANCE, GHANA, INDIA, INDONESIA, IRAN, IRAQ, ITALY, JAPAN, LITHUANIA, MALAYSIA, MOROCCO, NETHERLANDS, PHILIPPINES, POLAND, ROMANIA, SUDAN, TAIWAN, THAILAND, UNITED KINGDOM, UNITED STATES, UZBEKISTAN, YEMEN។

ផ្នែកកុំព្យូទ័រវិទ្យា នៃសាកលវិទ្យាល័យន័រតុន បានទទួលមេដាយ និងពានរង្វាន់ពិសេសដូចខាងក្រោម៖

*មេដាយមាសចំនួន២ ពីប្រទេសអង់គ្លេស
*ពានរង្វាន់ Platinum ចំនួន១ ពីប្រទេសអង់គ្លេស
*ពានរង្វាន់ WIIPA Grade Award ចំនួន១ ពីកោះតៃវ៉ាន់
*ពានរង្វាន់ពិសេសចំនួន៩ ពីប្រទេសបណ្ដាលប្រទេស ដែលបានចូលរួមផងដែរ។

សាកលវិទ្យាល័យន័រតុន បានបញ្ជូននិស្សិតមួយក្រុមផ្នែកកុំព្យូទ័រវិទ្យាទៅធ្វើការប្រកួតលើប្រធានបទ «ការបង្កើតថ្មី និងភាពច្នៃប្រឌិត» នៅប្រទេសអង់គ្លេស ជាលទ្ធផល គឺឈ្នះមេដាយមាស២គ្រឿង ប្លាទីន២គ្រឿង និងមេដាយកិត្តិយសផ្សេងទៀត

នៅថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ដែលជាថ្ងៃចាប់ដំណើរការប្រកួតប្រជែងគ្នា រវាងអន្តរប្រទេស និងចម្រុះជាតិសាសន៍ លោកស្រីបណ្ឌិត សឿង រដ្ឋចាវី អគ្គរាជទូតកម្ពុជាប្រចាំប្រទេសអង់គ្លេស បានអញ្ជើញចូលរួមស្វាគមន៍ យ៉ាងកក់ក្តៅបំផុត និងការគោរពស្រឡាញ់ រួមទាំងលើកទឹកចិត្តដល់កូនខ្មែរមួយក្រុម ដែលមកពីប្រទេសកម្ពុជា បានទទួលជ័យលាភីដូចរៀបរាប់ខាងលើ។

មិនត្រឹមតែប៉ុណ្ណោះ លោកស្រីបណ្ឌិតអគ្គរាជទូត បានផ្ដល់ពេលវេលាដ៏មានសារៈសំខាន់ និងមានតម្លៃជាកម្លាំងចិត្ត គាំទ្របន្ថែមលើស្មារតី ការប្ដេជ្ញាចិត្តរបស់កូនខ្មែរថា «គ្មានអ្វីដែលខ្មែរយើងធ្វើមិនបាន ឬធ្វើវាមិនកើតឡើយ» កូនខ្មែរយើងមានធនធានមនុស្សជំនាន់ក្រោយៗ ពិតជាពូកែ និងឆ្លាតវៃណាស់។ លោកស្រីបណ្ឌិត បានបន្ថែមទៀតថា «សូមឱ្យកូនខ្មែរបន្តខិតខំរៀនសូត្រ ឱ្យចេះពិតប្រាកដ ដើម្បីចូលរួមគិតទាំងអស់គ្នាក្នុងការបង្កើតថ្មី ខុសប្លែកពីគេសម្រាប់បម្រើការងារសង្គម និងប្រទេសកម្ពុជារបស់យើង»។

ជាចុងបញ្ចប់ ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងនិស្សិតផ្នែកកុំព្យូទ័រ នៃសាកលវិទ្យាល័យន័រតុន បានថ្លែងអំណរអរគុណ សម្រាប់ការលើកទឹកចិត្តគាំទ្រ រួមទាំងផ្ដល់ឱកាស ពីសំណាក់លោកសាកលវិទ្យាធិការ នៃសកលវិទ្យាល័យន័រតុន ដែលជានិច្ចជាកាលតែងតែជំរុញ និងជួយឧបត្ថម្ភគាំទ្រ រាល់ការចូលរួមបង្ហាញស្នាដៃ របស់និស្សិតក្នុងឆាកអន្តរជាតិ៕

សាកលវិទ្យាល័យន័រតុន បានបញ្ជូននិស្សិតមួយក្រុមផ្នែកកុំព្យូទ័រវិទ្យាទៅធ្វើការប្រកួតលើប្រធានបទ «ការបង្កើតថ្មី និងភាពច្នៃប្រឌិត» នៅប្រទេសអង់គ្លេស ជាលទ្ធផល គឺឈ្នះមេដាយមាស២គ្រឿង ប្លាទីន២គ្រឿង និងមេដាយកិត្តិយសផ្សេងទៀត សាកលវិទ្យាល័យន័រតុន បានបញ្ជូននិស្សិតមួយក្រុមផ្នែកកុំព្យូទ័រវិទ្យាទៅធ្វើការប្រកួតលើប្រធានបទ «ការបង្កើតថ្មី និងភាពច្នៃប្រឌិត» នៅប្រទេសអង់គ្លេស ជាលទ្ធផល គឺឈ្នះមេដាយមាស២គ្រឿង ប្លាទីន២គ្រឿង និងមេដាយកិត្តិយសផ្សេងទៀត សាកលវិទ្យាល័យន័រតុន បានបញ្ជូននិស្សិតមួយក្រុមផ្នែកកុំព្យូទ័រវិទ្យាទៅធ្វើការប្រកួតលើប្រធានបទ «ការបង្កើតថ្មី និងភាពច្នៃប្រឌិត» នៅប្រទេសអង់គ្លេស ជាលទ្ធផល គឺឈ្នះមេដាយមាស២គ្រឿង ប្លាទីន២គ្រឿង និងមេដាយកិត្តិយសផ្សេងទៀត សាកលវិទ្យាល័យន័រតុន បានបញ្ជូននិស្សិតមួយក្រុមផ្នែកកុំព្យូទ័រវិទ្យាទៅធ្វើការប្រកួតលើប្រធានបទ «ការបង្កើតថ្មី និងភាពច្នៃប្រឌិត» នៅប្រទេសអង់គ្លេស ជាលទ្ធផល គឺឈ្នះមេដាយមាស២គ្រឿង ប្លាទីន២គ្រឿង និងមេដាយកិត្តិយសផ្សេងទៀត សាកលវិទ្យាល័យន័រតុន បានបញ្ជូននិស្សិតមួយក្រុមផ្នែកកុំព្យូទ័រវិទ្យាទៅធ្វើការប្រកួតលើប្រធានបទ «ការបង្កើតថ្មី និងភាពច្នៃប្រឌិត» នៅប្រទេសអង់គ្លេស ជាលទ្ធផល គឺឈ្នះមេដាយមាស២គ្រឿង ប្លាទីន២គ្រឿង និងមេដាយកិត្តិយសផ្សេងទៀត

 

PLB Banner on article detail

អត្ថបទពេញនិយម