អ្នករុករក​មួយក្រុម ចុះទៅ​ក្នុង​រូងភ្នំ​ដ៏​សែន​ជ្រៅ ជា​ចំណុច​ស្នូលនៃផែនដី

ថ្ងៃព្រហស្បតិ៍ 4 មិថុនា 2020, 9:41

​អ្នករុករក​មួយក្រុម បានបំពេញបេសកកម្ម​ចុះទៅ​ក្នុង​រូងភ្នំ​ដ៏​សែន​ជ្រៅ ​ដែលមាន​ឈ្មោះថា Krubera-Voronya ស្ថិតនៅក្នុង​រដ្ឋ Georgia ជា​ផ្នែក​មួយ​នៃ​គម្រោង​ឋានសួគ៌ និង​ឋាននរក​។​

 

​គោលបំណង​នៃ​បេសកកម្ម​នេះ គឺ​ធ្វើដំណើរ​ទៅដល់​ចំណុច​បញ្ចប់​​ដ៏​សែន​ជ្រៅ​របស់​វា ប៉ុន្តែ​ដោយសារ​សមាជិក​ម្នា​ក់នៅ​ក្នុង​ក្រុមមា​នស​ភាពមិន​ស្រួលខ្លួន ទើប​បង្ខំចិត្ត​បញ្ឈប់​សកម្មភាព ដោយ​ពួកគាត់​ចុះ​ទៅដល់​ជម្រៅ ២០៨០​ម៉ែត្រ​។​

 

​សូមជម្រាបថា រូង Krubera-Voronya ត្រូវបាន​ស្គាល់​ថា​ជា EVEREST of caves ដែលមាន​ជម្រៅ ២,១៩៧ ម៉ែត្រ​។ រូង​នេះ​ស្ថិតនៅ​តំបន់ភ្នំ​Arabika នៃ​ជួរ​ភ្នំ​Gagra រដ្ឋ​Georgia​។​ រូង​នេះ​ចែក​ចេញពី​២​គឺ មួយ​មាន​ជម្រៅ​១,៣០០​ម៉ែត្រ និង​មួយទៀត​មាន​ជម្រៅ​២,១៩៦​ម៉ែត្រ​៕

 

អ្នករុករក​មួយក្រុម ចុះទៅ​ក្នុង​រូងភ្នំ​ដ៏​សែន​ជ្រៅ ជា​ចំណុច​ស្នូលនៃផែនដី
អ្នករុករក​មួយក្រុម ចុះទៅ​ក្នុង​រូងភ្នំ​ដ៏​សែន​ជ្រៅ ជា​ចំណុច​ស្នូលនៃផែនដី
អ្នករុករក​មួយក្រុម ចុះទៅ​ក្នុង​រូងភ្នំ​ដ៏​សែន​ជ្រៅ ជា​ចំណុច​ស្នូលនៃផែនដី

PLB Banner on article detail

Tags