រុស្សី បដិសេធថា ខ្លួន​មិន​ពាក់​ព័​ន្ឋ​រឿង​បាតុកម្ម​នៅ​អាមេរិក ​​ ឡើយ​

ថ្ងៃពុធ 3 មិថុនា 2020, 19:55

​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​រុស្សី លោក Dmitry Peskov បាន​ថ្លែងថា រុស្សី​មិន​ពាក់​ព័​ន្ឋ​រឿង​បាតុកម្ម​ដែល​កំពុង​កើត​មាននៅ​សហរដ្ឋអាមេរិក នោះឡើយ  រឿង​ទាំងនោះ​គឺជា​កិច្ចការ​ផ្ទៃក្នុង​របស់​សហរដ្ឋអាមេរិក​។​

 

​លោក Peskov បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន កាលពី​ម្សិលមិញ​ថា អ្វី​គ្រប់យ៉ាង​កំពុង​កើតឡើង​នៅ​ទីនោះ គឺជា​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​គេ​។ រុស្សី​មិនដែល​ជ្រៀតជ្រែក​កិច្ចការ​របស់​សហរដ្ឋ​អាមេរិក ហើយក៏​មិន​ធ្វើ​រឿង​ទាំងអស់​នេះដែរ​។​

 

​ការ​ថ្លែង​បែបនេះ​ធ្វើឡើង​បន្ទាប់ពី​រុស្សី​បាន​រង​ការចោទប្រកាន់​ពី​លោកស្រី Susan Rice ដែលជា​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា ថា បាតុកម្ម​ដែល​បង្កឡើង​ដោយ​ការស្លាប់​របស់​បុរស​ជ​ន​ជាតិ​អា មេរិក​កាត់​អាហ្វ្រិក George Floyd នៅ​ទីក្រុង Minneapolis គឺ​កើតចេញពី​បញ្ជី​លេង​របស់​រុស្ស៊ី​។​

 

​លោក Peskov ក៏បាន​សង្កត់ធ្ងន់ថា ការ​ស្មាន​ណាមួយ​ដូច​អ្វីដែល​អ្នក​បានលើកឡើង គឺ​ពិតជា​រឿង​ខុស​យ៉ាងពិត​ប្រាកដ​៕

ប្រភព៖ Tass

កែសម្រួលដោយ៖ ហ្សា

រុស្សី បដិសេធថា ខ្លួន​មិន​ពាក់​ព័​ន្ឋ​រឿង​បាតុកម្ម​នៅ​អាមេរិក ​​  ឡើយ​
រុស្សី បដិសេធថា ខ្លួន​មិន​ពាក់​ព័​ន្ឋ​រឿង​បាតុកម្ម​នៅ​អាមេរិក ​​  ឡើយ​
រុស្សី បដិសេធថា ខ្លួន​មិន​ពាក់​ព័​ន្ឋ​រឿង​បាតុកម្ម​នៅ​អាមេរិក ​​  ឡើយ​

PLB Banner on article detail