បុរស​ស្បែក​ខ្មៅ​ម្នាក់ទៀត ត្រូវ​ប៉ូលីស​បាញ់​ស្លាប់ ក្នុងពេលប៉ះទង្គិច​ជាមួយ​បាតុករ​

ថ្ងៃអង្គារ 2 មិថុនា 2020, 19:20

​សារព័ត៌មាន​អង់គ្លេស The Independent បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២០​នេះ​ថា បុរស​ស្បែក​ខ្មៅ​ជនជាតិ​អាមេរិក ម្នាក់ ត្រូវបាន​ប៉ូលីស​បាញ់​ស្លាប់ ក្នុងអំឡុងពេល​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុមបាតុករ ក្នុង​ទីក្រុង Louisville រដ្ឋ​Kentucky សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ម្សិលមិញ​។​

 

​បើតាម​សម្តី​ប៉ូលីស បាន​រៀបរាប់ថា បុរស​ខាងលើ​មានឈ្មោះ David McAtee អាយុ​៥៣​ឆ្នាំ ជា​អ្នក​បើកហាង​លក់​សាច់​អាំង​។ ជនរងគ្រោះ​មិនមែនជា​សកម្មជន​ក្នុង​ហ្វូង​បាតុករ​ឡើយ ប៉ុន្តែ​ក្នុងអំឡុងពេល​បាតុករ​បាញ់កាំភ្លើង​មកកាន់​ក្រុម​ប៉ូលីស ទើប​ប៉ូលីស​បាញ់​តបត​វិញ​ក៏​ត្រូវចំ​ជនរងគ្រោះ បណ្តាល​ឲ្យ​ស្លាប់​។​

 

​លោក Greg Fischer ដែលជា​អភិបាលក្រុង Louisville បានសម្រេច​ដក​តួនាទី​មេបញ្ជាការ​ប៉ូលិស​ប្រចាំ​ទីក្រុង​នេះ រីឯ​ប៉ូលិស​ចំនួន​២​នាក់​ទៀត ក៏ត្រូវ​បាន​ព្យួរការងារ​ជា​បណ្តោះអាសន្ន​។ លើសពីនោះ​អាជ្ញាធរ​នឹង​បើក​ការស៊ើបអង្កេត​ពាក់​ព័​ន្ឋ​ករណីនេះ ផងដែរ​៕​

 

បុរស​ស្បែក​ខ្មៅ​ម្នាក់ទៀត ត្រូវ​ប៉ូលីស​បាញ់​ស្លាប់ ក្នុងពេលប៉ះទង្គិច​ជាមួយ​បាតុករ​
បុរស​ស្បែក​ខ្មៅ​ម្នាក់ទៀត ត្រូវ​ប៉ូលីស​បាញ់​ស្លាប់ ក្នុងពេលប៉ះទង្គិច​ជាមួយ​បាតុករ​

PLB Banner on article detail

អត្ថបទពេញនិយម