សហរដ្ឋអាមេរិក បានដាក់បំរាមគោចរនៅក្នុងទីក្រុងមួយចំនួន បន្ទាប់ពីមានការបះបោរទាមទាររកយុត្តិធម៌ឱ្យបុរសជនជាតិស្បែកខ្មៅឈ្មោះ George Floyd ដែលត្រូវបានប៉ូលីសសង្កត់កដល់ស្លាប់។
យោងតាមកាសែត CGTN បានឲ្យដឹងថា ទីក្រុងធំៗនៅសហរដ្ឋអាមេរិក រួមមាន ក្រុង Minneapolis ក្រុង New York ក្រុង Atlanta និងក្រុង Washington កំពុងស្ថិតក្នុងស្ថានភាពក្តៅ ដោយការប្រឈមមុខគ្នារវាងក្រុមបាតុករ និងអាជ្ញាធរ។
សូមជម្រាបថា ស្ថិតក្នុងស្ថានភាពបះបោរទាមទាររកយុត្តិធម៌ឱ្យបុរសជនជាតិស្បែកខ្មៅឈ្មោះ George Floyd ក៏មានជនឆ្លៀតឱកាសមួយចំនួន បានបំផ្លិចបំផ្លាញ និងលួចប្លន់ទ្រព្យសម្បត្តិឯកជន និងសាធារណៈក្នុងពេលកំពុងវឹកវរ នេះ៕