យោងតាមស្ថិតិបឋមបានឱ្យដឹងថា កម្មករនិយោជិតប្រមាណជិត ៤០០.០០០នាក់នៅក្នុងឧស្សាហកម្មស្បែក និងស្បែកជើងរបស់ឥណ្ឌូណេស៊ី ត្រូវបានគេបញ្ឈប់ពីការវងារ ដោយសារតែជំងឺរាតត្បាតកូវីដ-១៩ ។ ប្រធានសមាគមអ្នកផលិតស្បែកជើងឥណ្ឌូណេស៊ី (Fisisindo) លោក Firman Bakri បាននិយាយថា ឧស្សាហកម្មស្បែក និងស្បែកជើងរបស់ប្រទេសឥណ្ឌូណេស៊ីបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតនេះ។ សូមជម្រាបថា នៅប្រទេសឥណ្ឌូណេស៊ី មានរោងចក្រជាច្រើនត្រូវបិទទ្វារជាបណ្តោះអាសន្ន ខណៈដែលរោងចក្រខ្លះនៅតែព្យាយាមរក្សាប្រតិបត្តិការរបស់ខ្លួន ប៉ុន្តែមានសមត្ថភាពប្រមាណ ៤០ភាគរយប៉ុណ្ណោះដើម្បីបំពេញការបញ្ជាទិញនាំចេញ៕