ពិតជាខ្លាំងមែន! ស្រ្តីជាមន្ត្រីសុរិយោដីម្នាក់ ជាប់ពន្ធនាគារករណីឆរបោកលុយ អុកឡុកវាយអ្នកទោសផ្អើលពេញគុក

ថ្ងៃអង្គារ 27 សីហា 2019, 8:51

( ប៉ៃលិន)៖ មាន​សេច​ក្ដី​រាយការណ៍​ចេញពី​ពន្ធនាគារ​ខេត្ត​ប៉ៃលិន​ បានឱ្យ​ដឹង​ថា​ លោក​ តូច​ សុភ​ក្ដី​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ បាន​ចេញ​បទបញ្ជា​ឱ្យ​មន្ត្រី​នគរបាល​ស្នងការ​ខេត្ត​ ចុះទៅ​ត្រួ​តពិ​និ​ត្យ​ភ្លាម​ៗ នៅក្នុង​ពន្ធនាគារ​កាលពី​វេលា​ម៉ោង១២​ និង៣០នាទី​ថ្ងៃត្រង់​ថ្ងៃទី២៦​ សីហា​ ២០១៩​ ដើម្បី​ធ្វើការ​សាកសួរ​អំពី​អ្នកទោស​នៅក្នុង​ពន្ធនាគារ​មួយ​នេះ​ លើ​ករណី​ប្រើ​អំពើ​ហិង្សា​ (រវាង​អ្នកទោស​ស្រី​ និង​អ្នកទោស​ស្រី​) បណ្ដាលឱ្យ​រង​របួស​មនុស្ស៣នាក់​ និង​ផ្អើល​ពេញ​ពន្ធនាគារ​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ បន្ទាប់ពី​ស្ត្រី​ម្នាក់​ ឈ្មោះ​ រឿន​ ចរិយា​ ជាម​ន្ត្រី​សុរិយោដី​ផ្អែក​សំណង់​ បាន​ឆបោក​ប្រាក់​ គេ​អស់​រាប់​សែន​ដុល្លារ​ ត្រូវ​ម្ចាស់​គេ​ប្តឹង​នគរបាល​ឱ្យ​ចាប់​ឃាត់ខ្លួន​ យក​ទៅ​ដាក់​នៅ​ពន្ធនាគារ​ខេត្ត​កាលពីដើម​ខែ​មុខ​ ស្រាប់តែ​ស្ត្រី​រូប​នេះ​ ក្អេងក្អាង​ពេញ​ក្នុង​បន្ទប់​ពន្ធនាគារ​ មិន​ខ្លាចញញើត​នរណា​ ម្នាក់​ឡើយ​ ហើយក៏​និយាយ​ឌឺដង​ដាក់​អ្នកទោស​នៅក្នុង​បន្ទប់​ជាមួយគ្នា​ លុះ​ប្រកែកគ្នា​ចុះ​ឡើង​ៗ បង្ក​ទៅជា​ហិង្សា​ ប្រវាយប្រតប់​គ្នា​ បណ្ដា​លឱ្យ​ស្ត្រី​ម្នាក់​សន្លប់​នៅនឹង​កន្លែង​ ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេ​ត្ត​ភ្លាម​ៗ។

ប្រភព​បន្ត​ទៀត​ថា​ កាលពី​វេលា​ម៉ោង១១​ និង៤០នាទី​ព្រឹក​ ថ្ងៃខែ​ឆ្នាំ​ដដែល​ ជន​ជាប់ឃុំ​ ឈ្មោះ​ រឿន​ ចរិយា​ អាយុ៣២ឆ្នាំ​ ជាម​ន្ត្រី​សុរិយោដី​ ជាប់ពន្ធ​នា​គារ​ ករណី​ឆបោក​ ខណ:ឈ្លោះប្រកែក​ជាមួយនឹង​ស្ត្រី​ម្នាក់​ឈ្មោះ​ មាន​ ស្រី​ ភេទ​ស្រី​ ដោយ​ជេរ​គ្នា​ចុះ​ឡើង​ៗ ក៏​បង្ក​ទៅជា​ការ​វាយតប់​គ្នា​ ផ្អើល​ក្នុង​ពន្ធនាគារ​ គឺ​ពួកគេ​ប្រើ​ដៃ​នឹង​ដៃ​ បោច​សក់​គ្នា​ ហើយ​គ្មាន​នរណា​ម្នាក់​ ហ៊ាន​ចូល​ទៅ​ជួយ​នោះ​ឡើយ​ ស្រាប់តែ​ភ្លាម​នោះ​ មាន​ស្ត្រី​ម្នាក់ទៀត​ ឈ្មោះ​ សឹង​ លី​ផា​ ឃើញ​អ្នក​ទាំងពីរ​វាយគ្នា​ជាប់​រមូរ​ ក៏​ស្ទុះ​ចូល​ទៅ​ជួយ​ចាប់​ឃាត់​បេះ​ចេញ​ ព្រោះ​ឃើញ​ឈ្មោះ​ មាន​ ស្រី​ ត្រូវ​គេ​វាយ​សន្លប់​នៅនឹង​កន្លែង​។

ក្រោយពេល​បង្ក​ហិង្សា​ក្នុង​ពន្ធនាគារ​ ឈ្មោះ​ រឿន​ ចរិយា​ រង​របួស​ដៃឆ្វេង​ស្រាល​ រី​ឯឈ្មោះ​ សឹង​ លី​ផា​ រង​របួស​ដៃស្ដាំ​ស្រាល​ដែរ​ កំពុង​ត្រូវ​បាន​គេ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​ លោក​ លីម​ វាសនា​ ប្រធាន​ពន្ធនាគារ​ខេត្ត​ប៉ៃលិន​ បានឱ្យ​ដឹង​តាម​ទូរសព្ទ​ថា​ តាំងពី​យូរ​មក​ហើយ​ នៅក្នុង​ពន្ធនាគារ​ខេត្ត​ ក្នុង​ភូមិ​ទឹក​ចេញ​ឃុំ​ស្ទឹងកាច់​ ស្រុក​សាលាក្រៅ​ មិនធ្លាប់​មានរឿង​អ្វី​កើតឡើង​នោះ​ទេ​ ទើបតែ​អ្នកទោស​ស្រី​ម្នាក់​ ឈ្មោះ​ រឿន​ ចរិយា​ ជាប់ឃុំ​នៅ​ទីនោះ​ ស្រាប់តែ​មាន​បញ្ហា​ជាមួយ​អ្នកទោស​ស្រី​គ្នាឯង​តែ​ម្ដ​ង។

លោក​បន្ត​ទៀត​ថា​ ស្ត្រី​រូប​នេះ​ ពិតជា​ក្អេងក្អាង​ តាំងតែពី​នៅ​ខាងក្រៅ​គុក​ម៉្លេះ​ ហើយ​មិន​ខ្លាច​នរណា​ម្នាក់​ឡើយ​ ប៉ុន្តែ​ចំពោះ​ការប្រើ​អំពើ​ហិង្សា​វាយតប់​គ្នា​នេះ​ ខាង​លោក​មិនទាន់​ដឹង​ច្បាស់​ថា​ មក​ពី​មូលហេតុ​អ្វី​ឱ្យ​ប្រាកដ​នៅឡើយ​ទេ​ ខណ:កំពុងតែ​ធ្វើការ​សាកសួរ​ ស្រាវជ្រាវ​រក​មូលហេតុ​ពិតប្រាកដ​។ ទោះបីជា​យ៉ាងណាក៏ដោយ​ បច្ចុប្បន្ន​ ខាង​មន្ត្រី​ជំនាញ​នគរបាល​ស្នងការ​ខេត្ត​ កំពុង​រៀបចំ​ឯកសារ​កសាង​សំណុំរឿង​ ដើម្បី​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ ឱ្យ​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕ ដោយ​៖សុខ​ហៃ​

ពិតជាខ្លាំងមែន! ស្រ្តីជាមន្ត្រីសុរិយោដីម្នាក់ ជាប់ពន្ធនាគារករណីឆរបោកលុយ  អុកឡុកវាយអ្នកទោសផ្អើលពេញគុក ពិតជាខ្លាំងមែន! ស្រ្តីជាមន្ត្រីសុរិយោដីម្នាក់ ជាប់ពន្ធនាគារករណីឆរបោកលុយ  អុកឡុកវាយអ្នកទោសផ្អើលពេញគុក ពិតជាខ្លាំងមែន! ស្រ្តីជាមន្ត្រីសុរិយោដីម្នាក់ ជាប់ពន្ធនាគារករណីឆរបោកលុយ  អុកឡុកវាយអ្នកទោសផ្អើលពេញគុក ពិតជាខ្លាំងមែន! ស្រ្តីជាមន្ត្រីសុរិយោដីម្នាក់ ជាប់ពន្ធនាគារករណីឆរបោកលុយ  អុកឡុកវាយអ្នកទោសផ្អើលពេញគុក
PLB Banner on article detail

អត្ថបទពេញនិយម