ព្រោះតែយកជើងចង្អុលលេខឡាន មន្ត្រី មន្ទីរសាធារណការខេត្តសៀមរាមម្នាក់ ត្រូវបាបណ្ដេញចេញពីតួនាទី

ថ្ងៃច័ន្ទ 19 សីហា 2019, 14:44

សៀមរាប៖ព្រោះតែឥរិយាបទខ្វះសុជីវធម៌ ដោយយកជើងចង្អុយស្លាកលេខឡាន ដែលធ្វើឲ្យមានការិះគន់ស្ទើរពេញបណ្ដាញសង្គម ស្រ្តីជាមន្រ្តី នៃមន្ទីរសាធារណការ ខេត្តសៀមរាបម្នាក់ឈ្មោះ ស៊ឹម សុផាត ត្រូវបានបណ្ដេញចេញពីតួនាទី ។

លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការខេត្តសៀមរាប បានចេញលិខិតបង្គាប់ការមួយ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ដោយសម្រេចផ្ទេរតួនាទី និងភារកិច្ចលោកស្រី ស៊ឹម សុផាត ពីអនុប្រធានអង្គភាពចុះបញ្ជី និងផ្តល់បណ្ណបើកបរយានយន្ត ឲ្យទៅបម្រើការងារនៅ ការិយាល័យកិច្ចការទូទៅ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ រូបភាពយកជើងចង្អុលស្លាកលេខរថយន្ត របស់អ្នកស្រី ស៊ឹម សុផាត ត្រូវគេថតបាន និងចែកចាយលើសង្គមហ្វេសប៊ុក ដោយក្រុមអ្នកលែងបណ្តាញសង្គមទាំងនោះ បានធ្វើការរិះគន់យ៉ាងចាស់ដៃ លើកិរិយាមិនសមរម្យទាំងនោះ ៕ann

ព្រោះតែយកជើងចង្អុលលេខឡាន មន្ត្រី មន្ទីរសាធារណការខេត្តសៀមរាមម្នាក់ ត្រូវបាបណ្ដេញចេញពីតួនាទី

ព្រោះតែយកជើងចង្អុលលេខឡាន មន្ត្រី មន្ទីរសាធារណការខេត្តសៀមរាមម្នាក់ ត្រូវបាបណ្ដេញចេញពីតួនាទី

ព្រោះតែយកជើងចង្អុលលេខឡាន មន្ត្រី មន្ទីរសាធារណការខេត្តសៀមរាមម្នាក់ ត្រូវបាបណ្ដេញចេញពីតួនាទី

PLB Banner on article detail