ឯកឧត្តម សៅ សារ៉ាត់ ដឹកនាំក្រុមការងារនាំយកថវិកាមូលនិធិចាស់ជរា របស់ឯកឧត្តម អុី ឈាន និងលោកជំទាវ បាន ស្រីមុំ បន្តផ្តល់ជូនលោកយាយ លោកតា ចាស់ជរា គ្មានទីពឹងទូទាំងខេត្តប៉ៃលិន

ថ្ងៃច័ន្ទ 5 មិថុនា 2023, 17:8

ខេត្តប៉ៃលិន៖ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម សៅ សារ៉ាត់ ក្នុងនាមឯកឧត្តម អុី ឈាន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារមូលនិធី ព្រមទាំងយុវជនស.ស.យ.កខេត្ត ជួបសំណេះសំណាល សួរសុខទុក្ខលោកយាយ លោកតា ចាស់ជរា គ្មានទីពឹងទូទាំងខេត្ត ដែលអញ្ជើញមកទទួលមូលនិធិចាស់ជរា របស់ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ប្រចាំខែមិថុនា ឆ្នាំ២០២៣ នៅសាលាឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ក្នុងឪកាសនេះដែរឯកឧត្តម សៅ សារ៉ាត់ ក៏បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម អុី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ ជូនដល់លោកយាយ លោកតាចាស់ជរាទាំងអស់ ដែលជានិច្ចកាលឯកឧត្តម តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងនៅទូទាំងខេត្តប៉ៃលិន ហើយលោកទាំងទ្វេរ តែងតែបានគិតគូរសុខទុក្ខជាប់ជានិច្ចរបស់ប្រជាពលរដ្ឋទូទៅ ដោយមិនអោយប្រជាពលរដ្ឋណាម្នាក់ដាច់បាយស្លាប់ ដោយមិនបាននិងមិនបានដោះស្រាយឡើយ ។

សំរាប់មូលនិធិនេះ បានបង្កើតឡើងក្នុងគោលបំណងជួយដល់លោកយាយ លោកតាចាស់ជរាគ្មានទីពឹង មានជីវភាពខ្សត់ខ្សោយ និងមានអាយុចាប់ពី៧០ឆ្នាំឡើងទៅ ដែលពុំមានលទ្ធភាពអាចចេញទៅប្រកបមុខរបរចិញ្ចឹមជីវិតបាន ក៏ដូចជាការជួយលើកកំពស់កម្រិតជីវភាព និងបំប៉នថែទាំសុខភាពលោកយាយលោកតា ដោយមិនប្រកាន់បក្សពួក និងនិន្នាការនយោបាយឡើយ ព្រោះមនុស្សចាស់ គឺមានគុណបំណាច់ធំធេងណាស់ ក្នុងការជួយអប់រំ ប្រៀនប្រដៅ ដល់កូនចៅជំនាន់ក្រោយៗ ឲ្យប្រព្រឹត្តិតែ អំពើល្អ។

ក្នុងនាមលោកស្រី បាន ស្រីមុំ ឯកឧត្តម ក៏បានបានអំពាវនាវ ដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលគ្រប់អាយុបោះឆ្នោត ត្រូវទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ដើម្បីឲ្យសម្តេចបន្តដឹកនាំនាវាកម្ពុជា ឲ្យមានការរីកចម្រើនទៅមុខបន្ថែមទៀត។

ឯកឧត្តម បានបញ្ជាក់ថា៖ ក្រោមម្លប់នៃសុខសន្តិភាព ដែលបានមកដោយលំបាក របស់សម្តេចតេជោ ហ៊ុន សែន គឺយើងមានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះ ដែលធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋនៅតាមមូលដ្ឋានមានជីវភាពរស់នៅសមរម្យ និងទទួលបានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលគ្រប់ៗគ្នា។ កត្តាសុខសន្តិភាពនេះ គឺមិនសម្រាប់អ្នកណាម្នាក់នោះឡើយ គឺសម្តេចតេជោបានយកមកនេះ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋក៏ដូចជាប្រទេសជាតិទាំងមូល ក្រោមគោលនយោបាយឈ្នះឈ្នះផងដែរ។

លោកយាយ លោកតា ដែលបានទទួលប្រាក់ឧបត្ថម្ភពីមូលនិធិចាស់ជរា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានជូនពរស័ព្ទសារធុការ ចំពោះឯកឧត្តម និងលោកជំទាវ ប្រធានមូលនិធិចាស់ជរាដែលតែងតែជួយឧបត្ថម្ភថវិកា ដល់ពួកគាត់ជារៀងរាល់ខែ ដើម្បីដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃបានធូរស្រាលមួយកម្រឹតធំផងដែរ។

សូមបញ្ជាក់ថា៖ លោកយាយ លោកតា ចាស់ជរា ដែលមកទទួលអំណោយជាពេលនេះ មានចំនួន ៥៨នាក់ ដោយក្នុងម្នាក់ៗ ទទួលបានអង្ក២៥គីឡូ មី១កេះ និងថវិកាចំនួន១០ម៉ឺនរៀល ផងដែរ ៕

អត្ថបទនិងរូបភាពដោយ៖ ឡោ សុខហៃ

ឯកឧត្តម សៅ សារ៉ាត់ ដឹកនាំក្រុមការងារនាំយកថវិកាមូលនិធិចាស់ជរា របស់ឯកឧត្តម អុី ឈាន និងលោកជំទាវ បាន ស្រីមុំ បន្តផ្តល់ជូនលោកយាយ លោកតា ចាស់ជរា គ្មានទីពឹងទូទាំងខេត្តប៉ៃលិន
ឯកឧត្តម សៅ សារ៉ាត់ ដឹកនាំក្រុមការងារនាំយកថវិកាមូលនិធិចាស់ជរា របស់ឯកឧត្តម អុី ឈាន និងលោកជំទាវ បាន ស្រីមុំ បន្តផ្តល់ជូនលោកយាយ លោកតា ចាស់ជរា គ្មានទីពឹងទូទាំងខេត្តប៉ៃលិន
ឯកឧត្តម សៅ សារ៉ាត់ ដឹកនាំក្រុមការងារនាំយកថវិកាមូលនិធិចាស់ជរា របស់ឯកឧត្តម អុី ឈាន និងលោកជំទាវ បាន ស្រីមុំ បន្តផ្តល់ជូនលោកយាយ លោកតា ចាស់ជរា គ្មានទីពឹងទូទាំងខេត្តប៉ៃលិន
ឯកឧត្តម សៅ សារ៉ាត់ ដឹកនាំក្រុមការងារនាំយកថវិកាមូលនិធិចាស់ជរា របស់ឯកឧត្តម អុី ឈាន និងលោកជំទាវ បាន ស្រីមុំ បន្តផ្តល់ជូនលោកយាយ លោកតា ចាស់ជរា គ្មានទីពឹងទូទាំងខេត្តប៉ៃលិន
ឯកឧត្តម សៅ សារ៉ាត់ ដឹកនាំក្រុមការងារនាំយកថវិកាមូលនិធិចាស់ជរា របស់ឯកឧត្តម អុី ឈាន និងលោកជំទាវ បាន ស្រីមុំ បន្តផ្តល់ជូនលោកយាយ លោកតា ចាស់ជរា គ្មានទីពឹងទូទាំងខេត្តប៉ៃលិន
ឯកឧត្តម សៅ សារ៉ាត់ ដឹកនាំក្រុមការងារនាំយកថវិកាមូលនិធិចាស់ជរា របស់ឯកឧត្តម អុី ឈាន និងលោកជំទាវ បាន ស្រីមុំ បន្តផ្តល់ជូនលោកយាយ លោកតា ចាស់ជរា គ្មានទីពឹងទូទាំងខេត្តប៉ៃលិន
ឯកឧត្តម សៅ សារ៉ាត់ ដឹកនាំក្រុមការងារនាំយកថវិកាមូលនិធិចាស់ជរា របស់ឯកឧត្តម អុី ឈាន និងលោកជំទាវ បាន ស្រីមុំ បន្តផ្តល់ជូនលោកយាយ លោកតា ចាស់ជរា គ្មានទីពឹងទូទាំងខេត្តប៉ៃលិន
ឯកឧត្តម សៅ សារ៉ាត់ ដឹកនាំក្រុមការងារនាំយកថវិកាមូលនិធិចាស់ជរា របស់ឯកឧត្តម អុី ឈាន និងលោកជំទាវ បាន ស្រីមុំ បន្តផ្តល់ជូនលោកយាយ លោកតា ចាស់ជរា គ្មានទីពឹងទូទាំងខេត្តប៉ៃលិន

PLB Banner on article detail