ជិះម៉ូតូឡើងវ៉ាជែងមិនប្រយ័ត្នជ្រុលប៉ះផាលត្រាក់ទ័របណ្តាលអោយដួលស្លាប់ភ្លាមៗ

ថ្ងៃពុធ 31 ឧសភា 2023, 22:21

ខេត្តបាត់ដំបង៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូទៅបុកផាលត្រាក់ទ័រកាលពីវេលាម៉ោង ១៩និង១៩នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៥៧ ស្ថិតត្រង់ចំណុចភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញត្រាក់ទ័រ ពណ៌ក្រហម០១គ្រឿង បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០២២ មួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1AQ-9016 បើកបរដោយបុរសម្នាក់ ឈ្មោះ ផន មុត អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិភ្នំសំពៅកើត ឃុំ ភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានឡើងវ៉ាជែងមិនផុតក៏បានបុកត្រូវផាលត្រាក់ទ័រខាងក្រោយផ្នែកខាងឆ្វេង បណ្តាលអោយដួលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយភ្លាមនោះម្ចាស់ត្រាក់ទ័រក៏បានរត់គេចចេញពីកន្លែងកើតហេតុបាត់ស្រម៉ោលតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅវាស់វែងធ្វើកំណត់ហេតុយកម៉ូតូនិងត្រាក់ទ័រទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តដើម្បីចាត់ការតាមនីតិវិធី ចំណែកសពត្រូវបានប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
 

អត្ថបទនិងរូបភាព៖រៀមសាលី

ជិះម៉ូតូឡើងវ៉ាជែងមិនប្រយ័ត្នជ្រុលប៉ះផាលត្រាក់ទ័របណ្តាលអោយដួលស្លាប់ភ្លាមៗ
ជិះម៉ូតូឡើងវ៉ាជែងមិនប្រយ័ត្នជ្រុលប៉ះផាលត្រាក់ទ័របណ្តាលអោយដួលស្លាប់ភ្លាមៗ
ជិះម៉ូតូឡើងវ៉ាជែងមិនប្រយ័ត្នជ្រុលប៉ះផាលត្រាក់ទ័របណ្តាលអោយដួលស្លាប់ភ្លាមៗ
ជិះម៉ូតូឡើងវ៉ាជែងមិនប្រយ័ត្នជ្រុលប៉ះផាលត្រាក់ទ័របណ្តាលអោយដួលស្លាប់ភ្លាមៗ
ជិះម៉ូតូឡើងវ៉ាជែងមិនប្រយ័ត្នជ្រុលប៉ះផាលត្រាក់ទ័របណ្តាលអោយដួលស្លាប់ភ្លាមៗ
ជិះម៉ូតូឡើងវ៉ាជែងមិនប្រយ័ត្នជ្រុលប៉ះផាលត្រាក់ទ័របណ្តាលអោយដួលស្លាប់ភ្លាមៗ
ជិះម៉ូតូឡើងវ៉ាជែងមិនប្រយ័ត្នជ្រុលប៉ះផាលត្រាក់ទ័របណ្តាលអោយដួលស្លាប់ភ្លាមៗ
ជិះម៉ូតូឡើងវ៉ាជែងមិនប្រយ័ត្នជ្រុលប៉ះផាលត្រាក់ទ័របណ្តាលអោយដួលស្លាប់ភ្លាមៗ
ជិះម៉ូតូឡើងវ៉ាជែងមិនប្រយ័ត្នជ្រុលប៉ះផាលត្រាក់ទ័របណ្តាលអោយដួលស្លាប់ភ្លាមៗ

PLB Banner on article detail