ឪពុកម្តាយនាំកូនៗទៅអង្គុយលេងហូបអាហារនៅក្បែរមាត់ទឹក លុះភ្លេចខ្លួន ត្រូវកូនចុះលេងទឹកលង់ស្លាប់ទាំងពីរនាក់គួរឱ្យសង្វេគ

ថ្ងៃសៅរ៍ 27 ឧសភា 2023, 8:46

ខេត្តប៉ៃលិន ៖ ក្មេងប្រុសស្រីតូចៗ ចំនួន២នាក់ បានលង់ទឹកស្ទឹងបរយ៉ាខាស្លាប់យ៉ាងអាណោច អាធ័ម ខណ:ពេលដែលឪពុកម្តាយនាំយកពួកគេទៅអង្គុយលេងនៅខ្យុសក្បែរមាត់ទឹកស្ទឹង លុះភ្លេចខ្លួន បណ្តោយឱ្យក្មេងៗ ដើរលេង ក៏រអិលជើងដួលលង់ស្លាប់ទាំងពីរនាក់គួរឱ្យសង្វេគ ដែលធ្វើឱ្យឪពុកម្តាយ ដែលទើបតែមានកូនត្រឹម២នាក់ មានវិបដិសារីអស់១ជីវិត។
ហេតុការណ៍ក្មេងតូច២នាក់បងប្អូនលង់ទឹកស្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីរសៀល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចក្នុងស្ទឹងបរយ៉ាខា ក្រោយខ្យុសវត្តបរហ៊ុយ ស្ថិតក្នុងភូមិបហ៊ុយជើង សង្កាត់បយ៉ាខា ក្រុងប៉ៃលិន  ខេត្តប៉ៃលិន។
ប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងងថា ក្មេងរងគ្រោះទី១- ឈ្មោះ  ឆេង ស្រីម៉ី ភេទស្រី អាយុ០៧ឆ្នាំ ទី២- ឈ្មោះ ឆេង លីម៉េង ភេទប្រុស អាយុ០៥ឆ្នាំ ទាំង២នាក់ជាបងប្អូនបង្កើតនឹងគ្នា មានទីលំ នៅក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
បើតាមការរៀបរាប់ពីឪពុកឈ្មោះ ខែម លេង អាយុ៣០ឆ្នាំ ជាកសិករ និងម្តាយឈ្មោះ ចៅ សំ អាយុ៣៩ឆ្នាំ មុខរបរ មេផ្ទះ បានរៀបរាប់ទាំងមានសេចក្តីសោកស្តាយ និងវិបដិសារីថា ៖ មុនពេលកើតហេតុ ពួកគាត់បានធ្វើដំណើររចេញពីផ្ទះវេលាម៉ោង១២ និង៣៥នាទីរសៀលថ្ងៃដដែល ដោយនាំកូនទាំង០២នាក់ នឹងសាច់ញាតិបងប្អូនទៅលេងនៅខាងក្រោយខ្យុសវត្តបរហ៊ុយ។ ប្រភពបន្តទៀតថា ពេលទៅដល់ទីនោះ ក៏នាំគ្នាអង្គុយលេងនៅលើខ្យុស ហើយញាំអាហារជួបជុំបងប្អូន ស្រាប់តែភ្លេចខ្លួន លុះវេលាម៉ោង៣ និង២០នាទីរសៀល ក៏រៀបចំបមុ្រងចេញទៅផ្ទះវិញ បែរជាបាត់កូនទាំង២នាក់ខាងលើ ដោយគិតថាកូនៗរបស់ពួកគេទៅទិញនំញ៉ាំ ហើយក៏ដើរស្វែងរកតាមកន្លែងលក់នំមិនឃើញ។ ទើបចាប់ផ្តើមភ័យបារម្ភ ក៏ដើរស្វែងរកបន្តនៅតាមដងស្ទឹងបរយ៉ាខា។ មួយសន្ទុះក្រោយមក ក៏ប្រទះឃើញកូនៗគាត់លង់ទឹកស្ទឹង ដែលគេទប់ថ្មសម្រាប់ទុកមុជលេង ដែលមានទទឹងប្រវែង១៥ម៉ែត្រ បណ្ដោយ៣០ម៉ែត្រ និងជម្រៅ០១ម៉ែត្រ។ ក្រោយពេលឃើញកូនលង់ទឹកក៏ប្រញាប់ស្រង់ដឹកយកទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ តែអ្វីៗហួសពេលបាត់ទៅហើយ ដោយទៅដល់មន្ទីរពេទ្យលោកគ្រូពេទ្យប្រាប់ថាកូនៗរបស់គាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា នេះជាការធ្វេសប្រហែសរបស់ឪពុកម្តាយ ពេលនាំគ្នាទៅលេងក្បែរៗមាត់ទឹក ត្រូវតែមានការប្រុងប្រយ័ត្នបំផុត ព្រោះក្មេងតូចៗចូលចិត្តទឹក លុះពេលចុះទៅលេង ខណ:ពេលដែលអត់ចេះហែល គឺបណ្តាលឱ្យលង់ស្លាប់គួរឱ្យអាណោចអាធ័មតែម្តង។ ក្រោយពេលពិនិត្យរួច សពត្រូវបានក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន កម្លាំងជំនាញកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលខេត្តបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ឪពុកម្តាយនាំកូនៗទៅអង្គុយលេងហូបអាហារនៅក្បែរមាត់ទឹក លុះភ្លេចខ្លួន ត្រូវកូនចុះលេងទឹកលង់ស្លាប់ទាំងពីរនាក់គួរឱ្យសង្វេគ
ឪពុកម្តាយនាំកូនៗទៅអង្គុយលេងហូបអាហារនៅក្បែរមាត់ទឹក លុះភ្លេចខ្លួន ត្រូវកូនចុះលេងទឹកលង់ស្លាប់ទាំងពីរនាក់គួរឱ្យសង្វេគ
ឪពុកម្តាយនាំកូនៗទៅអង្គុយលេងហូបអាហារនៅក្បែរមាត់ទឹក លុះភ្លេចខ្លួន ត្រូវកូនចុះលេងទឹកលង់ស្លាប់ទាំងពីរនាក់គួរឱ្យសង្វេគ
ឪពុកម្តាយនាំកូនៗទៅអង្គុយលេងហូបអាហារនៅក្បែរមាត់ទឹក លុះភ្លេចខ្លួន ត្រូវកូនចុះលេងទឹកលង់ស្លាប់ទាំងពីរនាក់គួរឱ្យសង្វេគ
ឪពុកម្តាយនាំកូនៗទៅអង្គុយលេងហូបអាហារនៅក្បែរមាត់ទឹក លុះភ្លេចខ្លួន ត្រូវកូនចុះលេងទឹកលង់ស្លាប់ទាំងពីរនាក់គួរឱ្យសង្វេគ
ឪពុកម្តាយនាំកូនៗទៅអង្គុយលេងហូបអាហារនៅក្បែរមាត់ទឹក លុះភ្លេចខ្លួន ត្រូវកូនចុះលេងទឹកលង់ស្លាប់ទាំងពីរនាក់គួរឱ្យសង្វេគ

PLB Banner on article detail

អត្ថបទពេញនិយម