វិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ បុរសម្នាក់សម្រេចបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួន

ថ្ងៃពុធ 24 ឧសភា 2023, 18:11

ខេត្តបាត់ដំបង៖ បុរសម្នាក់ព្រោះតែមានវិបត្តិផ្លូវចិត្ត ធ្លាប់ជាប់ពន្ធនាគារ និងប្រពន្ធលែងលះ ក៏សម្រេចបញ្ចប់ជីវិតដោយធ្វើអត្តឃាតចងកសម្លាប់ខ្លួន។

ហេតុការណ៍ភ្ញាក់ផ្អើលប្រទះឃើញសាកសពចងកខាងលើនេះកើតឡើងនៅវេលាម៉ោងប្រមាណ ១៣និង៣០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុចដើមស្វាយកណ្តាលដីស្រែមួយកន្លែង ស្ថិតក្នុងក្រុមទី៨ ភូមិរំចេក៣  សង្កាត់រតនៈ ក្រុងបាត់ដំបង ដែលជនរងគ្រោះមានឈ្មោះ ខេម ស្រស់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ សង្កាត់ កើតហេតុខាងលើ   ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យកោសល្យវិច័យ និងធ្វើកំណត់ហេតុប្រគល់សពអោយទៅសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី។

អត្ថបទនិងរូបភាព៖រៀម សាលី

វិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ បុរសម្នាក់សម្រេចបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួន
វិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ បុរសម្នាក់សម្រេចបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួន
វិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ បុរសម្នាក់សម្រេចបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួន
វិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ បុរសម្នាក់សម្រេចបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួន
វិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ បុរសម្នាក់សម្រេចបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួន

PLB Banner on article detail