ម្ដាយរវល់ដេកលក់កូនភ្លោះ០២នាក់ដើរចុះលេងទឹកស្រះបណ្តាលអោយលង់ស្លាប់ 

ថ្ងៃពុធ 24 ឧសភា 2023, 15:40

 ខេត្តបាត់ដំបង៖ បងប្អូនប្រុសភ្លោះ០២នាក់បានលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័មបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង០៥ព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចកំពោតអណ្ដូង ស្ថិតក្នុងភូមិព្រៃចក ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ក្មេងរងគ្រោះទី១មាន.ឈ្មោះ គា វិសាត ភេទប្រុស អាយុ១ខួប ៨ខែ និងទី២.ឈ្មោះ គា វិសាល ភេទប្រុស អាយុ១ខួប ៨ខែ កុមារ៉ាទាំង០២នាក់ជាបងប្អូនភ្លោះ រស់នៅចំណុចកើតហេតុខាងលើ។

 ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគឺម្ដាយកុមារងគ្រោះបានដេកលក់ ហើយក្រោយមកកូនភ្លោះទាំង០២នាក់ក៏បាននាំគ្នាដើរទៅខាងក្រោយផ្ទះប្រមាណ៣០ម៉ែតពីផ្ទះ និងបានចុះលេងទឹកស្រះ ទើបបណ្តាលអោយលង់ស្លាប់តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើកោសល្យវិច័យ និងធ្វើកំណត់ហេតុប្រគល់សពអោយអាណាព្យាបាលយករៀបចំធ្វើបុណ្យតាមប្រពៃណី។

អត្ថបទនិងរូបភាព៖រៀម សាលី

ម្ដាយរវល់ដេកលក់កូនភ្លោះ០២នាក់ដើរចុះលេងទឹកស្រះបណ្តាលអោយលង់ស្លាប់ 
ម្ដាយរវល់ដេកលក់កូនភ្លោះ០២នាក់ដើរចុះលេងទឹកស្រះបណ្តាលអោយលង់ស្លាប់ 
ម្ដាយរវល់ដេកលក់កូនភ្លោះ០២នាក់ដើរចុះលេងទឹកស្រះបណ្តាលអោយលង់ស្លាប់ 
ម្ដាយរវល់ដេកលក់កូនភ្លោះ០២នាក់ដើរចុះលេងទឹកស្រះបណ្តាលអោយលង់ស្លាប់ 
ម្ដាយរវល់ដេកលក់កូនភ្លោះ០២នាក់ដើរចុះលេងទឹកស្រះបណ្តាលអោយលង់ស្លាប់ 
ម្ដាយរវល់ដេកលក់កូនភ្លោះ០២នាក់ដើរចុះលេងទឹកស្រះបណ្តាលអោយលង់ស្លាប់ 
ម្ដាយរវល់ដេកលក់កូនភ្លោះ០២នាក់ដើរចុះលេងទឹកស្រះបណ្តាលអោយលង់ស្លាប់ 

PLB Banner on article detail

អត្ថបទពេញនិយម