បុរសម្នាក់​ បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន

ថ្ងៃពុធ 24 ឧសភា 2023, 11:29

ខេត្តបាត់ដំបង៖ បុរសម្នាក់បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង២១និង០០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចក្រុមទី៩ ស្ថិតក្នុងភូមិភ្នំសំពៅលិច  ឃុំភ្នំសំពៅ ស្រុកបាណន់  ខេត្តបាត់ដំបង។

ជនរងគ្រោះមានឈ្មោះ ណាត ថៃ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិ ត្រាង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើអត្តឃាតដោយយកខ្សែរចង្កេះខោ ចងកជាប់ទៅនិងដំបូលបង្គន់នៅបន្ទុប់ទឹកនៅផ្ទះរបស់ឈ្មោះ សេក រ៉ន ភេទប្រុស អាយុ៤៤ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ។

ក្រោយកើតហើយជនរងគ្រោះត្រូវបានបងប្អូនកាត់ខ្សែរផ្ដាច់ លើកមកដាក់លើគ្រែរ និងជួយធ្វើចលនា ប៉ុន្តែជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ បន្ទាប់មកក៏បានរាយការណ៍ទៅសមត្ថកិច្ចដើម្បីចុះមកពិនិត្យធ្វើកោសល្យវិច័យរួច ក៏បានរៀបចំធ្វើបុណ្យតាមប្រពៃណី។

បុរសម្នាក់​ បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន
បុរសម្នាក់​ បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន
បុរសម្នាក់​ បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន

PLB Banner on article detail