ម្ដាយរវល់រកជីកក្ដាមកូនចុះទឹកស្រះបណ្តាលអោយលង់ស្លាប់

ថ្ងៃពុធ 24 ឧសភា 2023, 11:27

ខេត្តបាត់ដំបង៖ ក្មេងប្រុសម្នាក់ខណៈដែលម្តាយរវល់ដើររកជីកក្ដាមមិនបានមើល ក៏បានដើរចូលក្នុងទឹកស្រះបណ្តាលអោយលង់ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី២៣ ខែឧសភា ២០២៣ នៅចំណុចប៉េងអាន ស្ថិតក្នុងក្រុមទី០៩ ភូមិព្រះស្រែ  ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់ថា សាកសពក្មេងរងគ្រោះមានឈ្មោះ វ៉ាន់ វ៉ានុត ភេទប្រុស  អាយុ៣ឆ្នាំកន្លះ រស់នៅភូមិ ឃុំ កើតហេតុខាងលើ បានលង់ទឹកស្លាប់នៅក្នុងស្រះទឹកចម្ងាយប្រហែល៤០ម៉ែត្រពីផ្ទះ បន្ទាប់មកក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងធ្វើកំណត់ហេតុប្រគល់សពអោយក្រុមគ្រួសារយករៀបចំធ្វើបុណ្យតាមប្រពៃណី។

ម្ដាយរវល់រកជីកក្ដាមកូនចុះទឹកស្រះបណ្តាលអោយលង់ស្លាប់
ម្ដាយរវល់រកជីកក្ដាមកូនចុះទឹកស្រះបណ្តាលអោយលង់ស្លាប់
ម្ដាយរវល់រកជីកក្ដាមកូនចុះទឹកស្រះបណ្តាលអោយលង់ស្លាប់
ម្ដាយរវល់រកជីកក្ដាមកូនចុះទឹកស្រះបណ្តាលអោយលង់ស្លាប់

PLB Banner on article detail