ក្មេងប្រុសម្នាក់ដើរទាក់ជើងនឹងអង្រឹងធ្លាក់ពីលើគ្រែបណ្តាលអោយបាក់កស្លាប់យ៉ាងអាណោចអាធ័ម

ថ្ងៃពុធ 3 ឧសភា 2023, 11:3

 ខេត្តបាត់ដំបង៖ ក្មេងប្រុសម្នាក់ដើរទាក់ជើងនឹងអង្រឹងបណ្តាលអោយធ្លាក់ពីលើគ្រែបាក់កស្លាប់យ៉ាងអាណោចអាធ័មនៅវេលាម៉ោង១៨និង៤០នាទី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០៣ ស្ថិតក្នុងភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។

 

ក្មេងប្រុសរងគ្រោះឈ្មោះ ពយ ចាន់ថាត់  អាយុ១៤ឆ្នាំ រស់នៅក្នុងក្រុមទី០៣ ភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានដើរទាក់ជើងនឹងអង្រឹងក្រណាត់បណ្តាលអោយធ្លាក់ពីលើគ្រែបាក់កស្លាប់ដោយខ្លួនឯង ។

 

ក្រោយពីទទួលបានដំណឹង កម្លាំងផ្នែកជំនាញកោសល្យវិច័យ សហការជាមួយប្រធានមណ្ឌលសុខភាពព្រែកជីក ចុះទៅពិនិត្យសព និងតាមការបំភ្លឺពីម្តាយសព បញ្ជាក់ថា កូនរបស់ខ្លួនពិតជាទាក់ជើងនឹងអង្រឹងធ្លាក់ពីលើគ្រែបណ្តាលអោយបាក់កស្លាប់ពិតប្រាកដមែន បន្ទាប់មកក៏បានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី។

 

ក្មេងប្រុសម្នាក់ដើរទាក់ជើងនឹងអង្រឹងធ្លាក់ពីលើគ្រែបណ្តាលអោយបាក់កស្លាប់យ៉ាងអាណោចអាធ័ម
ក្មេងប្រុសម្នាក់ដើរទាក់ជើងនឹងអង្រឹងធ្លាក់ពីលើគ្រែបណ្តាលអោយបាក់កស្លាប់យ៉ាងអាណោចអាធ័ម
ក្មេងប្រុសម្នាក់ដើរទាក់ជើងនឹងអង្រឹងធ្លាក់ពីលើគ្រែបណ្តាលអោយបាក់កស្លាប់យ៉ាងអាណោចអាធ័ម
ក្មេងប្រុសម្នាក់ដើរទាក់ជើងនឹងអង្រឹងធ្លាក់ពីលើគ្រែបណ្តាលអោយបាក់កស្លាប់យ៉ាងអាណោចអាធ័ម

PLB Banner on article detail