ក្មេងស្រីម្នាក់បានស្លាប់និងម្នាក់ទៀតត្រូវសង្គ្រោះបន្ទាន់ក្រោយនាំគ្នាចុះលេងទឹកអាង

ថ្ងៃអាទិត្យ 9 មេសា 2023, 21:43

ខេត្តបាត់ដំបង៖ ក្មេងស្រី០១នាក់បានស្លាប់យ៉ាងអាណោចអាធ័ម និងម្នាក់ទៀតត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យក្រោយពួកគេនាំគ្នាចុះលេងទឹកអាងហើយបានលង់កាលពីវេលាម៉ោង ១៣និង០០នាទី ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ នៅចំណុចក្រុមទី២ ស្ថិតក្នុងភូមិស្រែរាជ ឃុំស៊ុង ស្រុកសំឡូត  ខេត្តបាត់ដំបង។

សមត្ថកិច្ចបានអោយដឹងថា ក្មេងរងគ្រោះ (ស្លាប់)មានឈ្មោះ ប្រុស សុវណ្ណត្តី ភេទស្រី អាយុ ១០ឆ្នាំ និងក្មេងរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ឈ្មោះ រឿន ដារ៉ា ភេទស្រី អាយុ១០ឆ្នាំ ទាំងពីរនាក់រស់នៅក្នុងភូមិស្រែរាជ ឃុំស៊ុង ស្រុកសំឡូត  ខេត្តបាត់ដំបង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុនិងបានពិនិត្យកោសល្យវិច័យរួចបានសន្និដ្ឋានថាសពក្មេងរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកអាងពិតប្រាកដមែន បន្ទាប់មកក៏បានប្រគល់ឲ្យអាណាព្យាបាលយករៀបចំធ្វើបុណ្យតាមប្រពៃណី។

អត្ថបទនិងរូបភាព៖រៀម សាលី

ក្មេងស្រីម្នាក់បានស្លាប់និងម្នាក់ទៀតត្រូវសង្គ្រោះបន្ទាន់ក្រោយនាំគ្នាចុះលេងទឹកអាង
ក្មេងស្រីម្នាក់បានស្លាប់និងម្នាក់ទៀតត្រូវសង្គ្រោះបន្ទាន់ក្រោយនាំគ្នាចុះលេងទឹកអាង
ក្មេងស្រីម្នាក់បានស្លាប់និងម្នាក់ទៀតត្រូវសង្គ្រោះបន្ទាន់ក្រោយនាំគ្នាចុះលេងទឹកអាង

PLB Banner on article detail

អត្ថបទពេញនិយម