ក្មេងស្រី០២នាក់បានស្លាប់ក្នុងចំណោមប័ក្សពួកគ្នា០៤នាក់ទៅលេងទឹកអាង

ថ្ងៃសុក្រ 24 មីនា 2023, 8:9

ខេត្តបាត់ដំបង៖ ក្មេងស្រី០២នាក់បានស្លាប់យ៉ាងអាណោចអាធ័មក្នុងចំណោមប័ក្សពួកគ្នា០៤នាក់ដែលទៅលេងទឹកអាងកាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅចំណុចក្រុមទី៦ ភូមិរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានអោយដឹងថា សាកសពក្មេងរងគ្រោះ ទី១-ឈ្មោះ ណាក់.នីសាភេទស្រី អាយុ១២ឆ្នាំ និងទី២-ឈ្មោះម៉ៅ.ដានី ភេទស្រី អាយុ១១ឆ្នាំ ទាំងពីរនាក់រស់នៅភូមិវត្តកណ្ដាល ឃុំរាំងកេសីស្រុកសង្កែ ខេត្តបាត់ដំបង  ហើយបើយោងតាមការបំភ្លឺរបស់ឈ្មោះ ម៉ៅ.ដារ៉ាភេទប្រុស អាយុ១៣ឆ្នាំបានបំភ្លឺថា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១១និង០០នាទី ខ្លួននិងប្អូនស្រីឈ្មោះ ម៉ៅ ដានី (សព)បាននាំគ្នាទៅលេងទឹកនៅអាងកំពង់គោជាមួយឈ្មោះ ណាក់ នីសា និងឈ្មោះ លក្ខិណា  ហើយពេលទៅដល់ប្អូនស្រីខ្លួននិងឈ្មោះណាក់ នីសា បានលោតទឹកទាំងពីរនាក់ ចំណែកខ្លួននិងឈ្មោះលក្ខិណាក៏លោតទឹកដែរ ក្រោយពេលលោតរួច ទើបដឹងថាទឹកជ្រៅ ប្អូនស្រីខ្លួននិងឈ្មោះនីសាលង់ទើបខ្លួននិងឈ្មោះលក្ខិណាស្រវេស្រវ៉ាឡើងគោក រួចរត់ទៅផ្ទះប្រាប់ឪពុកម្ដាយនិងអ្នកជិតខាងឲ្យជួយ។

ក្រោយទទួលបានព័ត៌មានខាងលើភ្លាម លោក ជួប ម៉ៅ អាយុ៦៦ឆ្នាំបានជិះម៉ូតូជាមួយអ្នកជិតខាងទៅដល់កន្លែងកើតហេតុក៏បានឃើញកូនស្រីខ្លួននិងក្មួយស្រីត្រូវបានគេស្រង់ដាក់លើគោកបានស្លាប់រួចទៅហើយ ក្រោយមកក៏បានរាយការណ៍ជូនសមត្ថកិច្ច ហើយសមត្ថកិច្ចក៏បានចុះទៅពិនិត្យកន្លែងកើតហេតុនិងសន្និដ្ឋានថាសពក្មេងរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកអាងជម្រៅទឹក ៣ម៉ែត្រពិតប្រាកដមែន បន្ទាប់មកក៏បានប្រគល់ឲ្យអាណាព្យាបាលទាំងពីរយកធ្វើបុណ្យតាមប្រពៃណី។

អត្ថបទនិងរូបភាព៖រៀម សាលី

ក្មេងស្រី០២នាក់បានស្លាប់ក្នុងចំណោមប័ក្សពួកគ្នា០៤នាក់ទៅលេងទឹកអាង
ក្មេងស្រី០២នាក់បានស្លាប់ក្នុងចំណោមប័ក្សពួកគ្នា០៤នាក់ទៅលេងទឹកអាង
ក្មេងស្រី០២នាក់បានស្លាប់ក្នុងចំណោមប័ក្សពួកគ្នា០៤នាក់ទៅលេងទឹកអាង
ក្មេងស្រី០២នាក់បានស្លាប់ក្នុងចំណោមប័ក្សពួកគ្នា០៤នាក់ទៅលេងទឹកអាង
ក្មេងស្រី០២នាក់បានស្លាប់ក្នុងចំណោមប័ក្សពួកគ្នា០៤នាក់ទៅលេងទឹកអាង

PLB Banner on article detail