នគរបាលស្រុកសង្កែ ឃាត់ខ្លួនមុខសញ្ញា០២នាក់ក្រោយយកដុំថ្មគប់កញ្ចក់រថយន្

ថ្ងៃពុធ 15 មីនា 2023, 12:3

ខេត្តបាត់ដំបង៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់ព្រះ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវកំណត់មុខសញ្ញា ក្នុងករណីបទធ្វើអោយខូចខាតដោយចេតនា (យកដុំថ្មគប់កញ្ចក់រថយន្ត) មួយករណី ដោយបានធ្វើការនាំខ្កួនជនសង្ស័យចំនួន០២នាក់។

លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានអោយដឹងថា
កាលពីយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០៦ ភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីបទធ្វើអោយខូចខាតដោយចេតនា (យកដុំថ្មគប់កញ្ចក់រថយន្ត) មួយកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ មិនដឹងចំនួន បានយកដុំថ្មគប់ទៅលើរថយន្តដឹកអ្នកដំណើរមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ (HYUNDAI) ពណ៌សលាយទឹកក្រូច ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ 3E-9762 ជាកម្មសិទ្ធរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស បណ្តាលអោយខូចខាត បែកកញ្ចក់ផ្នែកខាងមុខចំនួន០១កន្លែង។

ក្រោយពេលកើតហេតុភ្លាម កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកម្លាំងប៉ុស្ដិ៏នគរបាលរដ្ឋបាលកំពង់ព្រះ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវរហូតកំណត់មុខសញ្ញា នៅថ្ងៃបន្ទាប់បាននាំខ្លួនចំនួន០២នាក់
០១.ឈ្មោះ ញ៉ិល វី ភេទប្រុស អាយុ១៤ឆ្នាំ
០២.ឈ្មោះ រេន មេសា ភេទប្រុស អាយុ១៥ឆ្នាំ ទាំងពីរនាក់មានទីលំនៅភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។

ក្រោយពេលឃាត់ខ្លួនធ្វើកំណត់ហេតុស្តាប់ចម្លើយរួចរាល់ ជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកដុំថ្មគប់ទៅលើរថយន្តខាងលើពិតប្រាកដមែន បន្ទាប់មកមុខសញ្ញាទាំងពីរនាក់ខាងលើកំលាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនចាត់ការតាមនីតិវិធីច្បាប់។

នគរបាលស្រុកសង្កែ ឃាត់ខ្លួនមុខសញ្ញា០២នាក់ក្រោយយកដុំថ្មគប់កញ្ចក់រថយន្
នគរបាលស្រុកសង្កែ ឃាត់ខ្លួនមុខសញ្ញា០២នាក់ក្រោយយកដុំថ្មគប់កញ្ចក់រថយន្
នគរបាលស្រុកសង្កែ ឃាត់ខ្លួនមុខសញ្ញា០២នាក់ក្រោយយកដុំថ្មគប់កញ្ចក់រថយន្
នគរបាលស្រុកសង្កែ ឃាត់ខ្លួនមុខសញ្ញា០២នាក់ក្រោយយកដុំថ្មគប់កញ្ចក់រថយន្
នគរបាលស្រុកសង្កែ ឃាត់ខ្លួនមុខសញ្ញា០២នាក់ក្រោយយកដុំថ្មគប់កញ្ចក់រថយន្
នគរបាលស្រុកសង្កែ ឃាត់ខ្លួនមុខសញ្ញា០២នាក់ក្រោយយកដុំថ្មគប់កញ្ចក់រថយន្

PLB Banner on article detail