អាវុធហត្ថឃាត់ខ្លួនជនសង្ស័យ០២នាក់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ថ្ងៃពុធ 15 មីនា 2023, 9:36

ខេត្តបាត់ដំបង៖ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្ថបាត់ដំបង បានចុះអនុវត្ដដីកាបង្គាប់និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ 

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១១និង៤០នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិតាព្រួច សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដែលដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ សូ ឌី ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្ត។

ជាមួយការចុះអនុវត្ដករណីខាងលើនេះដែរ សមត្ថកិច្ចជំនាញបានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់រួមមាន!
១-ឈ្មោះ លឿម សុភ័ណ្ឌ ហៅកៅ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរគ្មាន រស់នៅភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង (មានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១៧៥ ដប.ចខ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ របស់លោក ឆែ វីរៈ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង ពីបទ: ជួញដូរដោយខុសច្បាប់នូវដារធាតុញៀន
២-ឈ្មោះ ឆ៉ំ ចក់ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករ រស់នៅភូមិក្តុល សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង  និងដកហូតវត្ថុតាង -គ្រឿងញៀន( ម៉ាទឹកកក) ចំនួន ១៥កញ្ចប់ ទម្ងន់៦,៨៦ក្រាម,ទូរស័ព្ទដៃចំនួន០២គ្រឿង  និងម៉ូតូចំនួន០១គ្រឿង ។

ក្រោយពីឃាត់ខ្លួនសាកសួរ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងដើម្បីអនុវត្ដបន្ដតាមនីតិវិធី។

អត្ថបទដោយ៖ រៀម សាលី

អាវុធហត្ថឃាត់ខ្លួនជនសង្ស័យ០២នាក់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
អាវុធហត្ថឃាត់ខ្លួនជនសង្ស័យ០២នាក់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
អាវុធហត្ថឃាត់ខ្លួនជនសង្ស័យ០២នាក់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
អាវុធហត្ថឃាត់ខ្លួនជនសង្ស័យ០២នាក់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
អាវុធហត្ថឃាត់ខ្លួនជនសង្ស័យ០២នាក់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
អាវុធហត្ថឃាត់ខ្លួនជនសង្ស័យ០២នាក់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

PLB Banner on article detail