ឡើងវ៉ាជែងមិនប្រយ័ត្នជ្រុលប៉ះម៉ូតូខាងមុខពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ស្រាល០៥នាក់

ថ្ងៃពុធ 15 មីនា 2023, 7:21

ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន០៥នាក់បានរងរបួសធ្ងន់និងស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងម៉ូតូ០២គ្រឿងបុកប៉ះគ្នាពេញទំហឹងនៅវេលាម៉ោង១៨និង១០នាទី ថ្ងៃទី១៤.ខែមីនា ឆ្ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងលិចគល់ស្ពានផ្សារខ្វែង ស្ថិតក្នុងភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។

  ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឃ្លិចពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1AL-5431 បើកបរដោយឈ្មោះ វណ្ណ សុភារី ភេទស្រី  អាយុ៣២ឆ្នាំ និងអ្នករួមដំណើរម្នាក់ជាក្មេងស្រីអាយុប្រហែល២ខួប និងម្នាក់ទៀតជាម្តាយឈ្មោះ ឆម ចិន្តា អាយុ៥២ឆ្នាំ អ្នកទាំងបីរស់នៅភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏មានម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាក BeATពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 1AI-5894បើកបរដោយយុវជនម្នាក់ឈ្មោះ សុភ័ក្រ លីហៅ អាយុ ១៦ឆ្នាំ រស់នៅភូមិចក ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងអ្នករួមដំណើរជាមិត្តភិក្តម្នាក់ ទិសដៅស្របគ្នា ក្នុងល្បឿនយ៉ាងលឿនឡើងវ៉ាជែងមិនប្រយ័ត្នក៏ជ្រុលទៅបុកប៉ះពេញទំហឹងបណ្តាលអោយភាគីខាងម៉ូតូឃ្លិចជាម្តាយរងរបួសធ្ងន់ កូននិងចៅរងរបួសស្រាល ចំណែកអ្នកបើកបរខាងម៉ូតូ BeATរងរបួសស្រាល និងអ្នករួមដំណើរម្នាក់អាយុប្រហាក់ប្រហែលគ្នារងរបួសធ្ងន់។

  ក្រោយពេលកើតហេតុ ក្រុមគ្រូពេទ្យ រួមនិងសមត្ថកិច្ចជំនាញបានចុះទៅដល់ដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យស្នងការខេត្ត ចំណែកមធ្យោបាយទាំងពីរត្រូវបានវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសង្កែដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់។

ឡើងវ៉ាជែងមិនប្រយ័ត្នជ្រុលប៉ះម៉ូតូខាងមុខពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ស្រាល០៥នាក់
ឡើងវ៉ាជែងមិនប្រយ័ត្នជ្រុលប៉ះម៉ូតូខាងមុខពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ស្រាល០៥នាក់
ឡើងវ៉ាជែងមិនប្រយ័ត្នជ្រុលប៉ះម៉ូតូខាងមុខពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ស្រាល០៥នាក់
ឡើងវ៉ាជែងមិនប្រយ័ត្នជ្រុលប៉ះម៉ូតូខាងមុខពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ស្រាល០៥នាក់
ឡើងវ៉ាជែងមិនប្រយ័ត្នជ្រុលប៉ះម៉ូតូខាងមុខពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ស្រាល០៥នាក់
ឡើងវ៉ាជែងមិនប្រយ័ត្នជ្រុលប៉ះម៉ូតូខាងមុខពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ស្រាល០៥នាក់
ឡើងវ៉ាជែងមិនប្រយ័ត្នជ្រុលប៉ះម៉ូតូខាងមុខពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ស្រាល០៥នាក់
ឡើងវ៉ាជែងមិនប្រយ័ត្នជ្រុលប៉ះម៉ូតូខាងមុខពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ស្រាល០៥នាក់
ឡើងវ៉ាជែងមិនប្រយ័ត្នជ្រុលប៉ះម៉ូតូខាងមុខពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ស្រាល០៥នាក់

PLB Banner on article detail