រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣

ថ្ងៃពុធ 15 មីនា 2023, 7:13

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង។

ឯកឧត្តម សុខ លូ បានមានប្រសាសន៍បើកក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ ក្នុងឱកាសសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំធ្វើបទអន្តរាគមន៍លើប្រធានបទចំនួន៥រួមមាន៖
១. ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព
២. ការគ្រប់គ្រងដែនការពារអភិរក្ស ធនធានធម្មជាតិ
៣. ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ
៤. ការរៀបចំក្រុងបាត់ដំបងក្នុងការចូលរួមអនុវត្តគម្រោងទីក្រុងឆ្លាត (Smart City)
៥. ការងារវឌ្ឍនភាពនៃការរៀបចំសោភណ័ភាព សណ្ដាប់ធ្នាប់សាធារណៈតាមទីប្រជុំជនក្រុង ស្រុក
ដែលប្រធានបទទាំង៥ខាងលើនេះនឹងវាយតម្លៃ ឆ្លុះបញ្ចាំងកាន់តែមានភាពច្បាស់លាស់ទៅលើស្ថានភាពនៃការអនុវត្តការងារជាក់ស្តែង និងបញ្ហាប្រឈមនានាដែលនៅសេសសល់ ការរកដំណោះស្រាយ និងកំណត់ទិសដៅសម្រាប់អនុវត្តនាពេលខាងមុខដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការដោះស្រាយជីវភាពរស់នៅប្រជាពលរដ្ឋនិងធានាសុខដុមនីយកម្មសង្គមជាតិ ព្រមទាំងធានាដំណើរការប្រក្រតីភាពនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ និងស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។

ឯកឧត្តម បានបន្តទៀតថា ឈរលើមូលដ្ឋាននៃសមិទ្ធផលដែលសម្រេចបាននេះបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីការចូលរួមអនុវត្ត យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងអាណត្តិទី៦ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយ គតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំពុងបន្តធ្វើកំណែទម្រង់លើវិស័យជាច្រើន ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ជាក់ស្ដែងនៅមូលដ្ឋាន ដោយឆ្លុះបញ្ចាំងឱ្យឃើញអំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយសុខុមាលភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងជំរុញដំណើរការកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការក្នុងការផ្ទេរមុខងារ និងធនធានតាមរយៈការធ្វើប្រតិភូកម្មអំណាច ការប្រគល់មុខងារមកឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនោះរដ្ឋបាលខេត្តគ្រប់គ្រងលើវិស័យសុខាភិបាល កុមារកំព្រា រដ្ឋបាលក្រុង ស្រុក ក្នុងខេត្តបាត់ដំបង បានទទួលនូវមុខងារក្នុងការគ្រប់គ្រងអនុវិស័យ៣ រួមមាន អនុវិស័យបឋមសិក្សា អនុវិស័យអប់រំកុមារតូច អនុវិស័យអប់រំក្រៅប្រព័ន្ធ ហើយការគ្រប់គ្រងមុខងារលើអនុវិស័យ៣នេះត្រូវបានរៀបចំធ្វើសិក្ខាសាលាដកពិសោធន៍នៅថ្នាក់ជាតិដើម្បីត្រៀមធ្វើការផ្ទេរមុខងារទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌនៅទូទាំងប្រទេសនៅក្នុងឆ្នាំ២០២៣នេះ ព្រម ជាមួយនេះក៏បានធ្វើការពង្រឹងការគ្រប់គ្រងដឹកនាំនិងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យកាន់តែមានភាពល្អប្រសើរឡើងតាមរយៈការដាក់ឲ្យអនុវត្តរួចមកហើយអង្គភាពច្រកចេញចូលតែមួយនៅសាលាខេត្ត ការិយាល័យច្រកចេញចូលតែមួយនៅសាលាក្រុង ស្រុក ទាំង១៤ ការិយាល័យប្រជាពលរដ្ឋនៅសាលាខេត្ត និង សាលាក្រុង ស្រុក និងការរៀបចំយន្តការច្រកចេញចូលតែមួយនៅសាលាឃុំ សង្កាត់ទាំង១០៣ ទូទាំងខេត្ត ។

ឯកឧត្តមបានបន្តទៀតថាអាស្រ័យដោយប្រទេសជាតិ និងនៅក្នុងមូលដ្ឋានខេត្តបាត់ដំបងរបស់យើងមានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សង្គមល្អ ជាមូលដ្ឋានគ្រឹះផ្តល់ភាពអនុគ្រោះគ្រប់បែបយ៉ាងសម្រាប់ការវិនិយោគបង្កលក្ខណៈដល់ការស្តារនិងអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាការអភិវឌ្ឍន៍ខេត្តលើគ្រប់វិស័យ ក្រោមការដឹកនាំនិងចង្អុលណែនាំជាប់ជាប្រចាំពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ដោយមានកិច្ចសហការល្អ ពីគ្រប់ស្ថាប័ន មន្ទីរ អង្គភាព រដ្ឋបាលមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ បានធ្វើឱ្យខេត្តបាត់ដំបងបោះជំហានលើដំណើរការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ និងមានការប្រែប្រួលមុខមាត់ថ្មីជាបន្តបន្ទាប់ រួមចំណែកលើកស្ទួយកម្រិតជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

PLB Banner on article detail

អត្ថបទពេញនិយម