អធិការស្រុកសង្កែអំពាវនាវអោយពលរដ្ឋដែលគ្រប់អាយុ និងអ្នកដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព សូមអញ្ជើញទៅធ្វើជាបន្ទាន់ដើម្បីបានចូលរួមបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីអាណត្តិថ្មី

ថ្ងៃអាទិត្យ 12 មីនា 2023, 10:3

ខេត្តបាត់ដំបង៖ ក្នុងឱកាសដឹកនាំកម្លាំងសមត្ថកិច្ចក្រោមឱវាទចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១២គ្រួសារ ស្ថិតនៅភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង នៅថ្ងៃចុងសប្តាហ៍នេះ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុ និងអ្នកដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព សូមអញ្ជើញទៅធ្វើជាបន្ទាន់ ដើម្បីបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីអាណត្តិថ្មីនាពេលខាងមុខ ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយលោកយាយ លោកតា នាពេលនេះដែរលោកវរសេនីយ៍ទោ យុត តុងហូ និងភរិយា ព្រមទាំងមន្ត្រីក្រោមឱវាទ បានសម្តែងការសប្បាយរីករាយយ៉ាងក្រៃលែងដែលលោកមានឱកាសបានចុះមកជួបលោកយាយ លោកតាដោយផ្ទាល់ ហើយថ្វីត្បិតតែអំណោយដែលផ្តល់ជូននាពេលនេះវាមានបន្តិចបន្តួចក៏ពិតមែន តែវាអាចជួយកាត់បន្ថយនូវការខ្វះខាតបានមួយគ្រាផងដែរ ដែលអំណោយទាំងនេះលោក និងភរិយា បានខិតខំដើរគៀងគពីសប្បុរសជននានា ។

បន្ថែមពីនេះ លោកក៏បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុ និងអ្នកដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព សូមអញ្ជើញទៅធ្វើជាបន្ទាន់ ដើម្បីបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីអាណត្តិថ្មីនាពេលខាងមុខ ដើម្បីអោយប្រទេសជាតិកាន់តែមានការរីកចម្រើន ជាពិសេសគឺជ្រើសរើសសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីដឹកនាំប្រទេសបន្ត ព្រោះថាយើងទាំងអស់គ្នារស់បានមកដល់សព្វថ្ងៃគឺដោយសារសម្តេចតេជោដឹកនាំប្រទេស និងនាំមកនូវសុខសន្តិភាព។

គួរបញ្ជាក់ថា អំណោយដែលផ្តល់ជូនដល់គ្រួសារក្រីក្រខ្វះខាតចំនួន១២គ្រួសារនាពេលនេះ ក្នុងមួយគ្រួសារទទួលបាន
-អង្ករ២៥គីឡូក្រាម -មី១កេស -ទឹកត្រី១យួរ -ទឹកស៊ីអុីវ១យួរ -ត្រីខ១យួរ នឹងថវិការមួយចំនួនផងដែរ៕

PLB Banner on article detail