ក្មេងសិស្សសាលា០៣នាក់រងរបួសធ្ងន់និងស្រាលនៅក្នុងហេតុការណ៍ម៉ូតូពីរគ្រឿងបុកគ្នា

ថ្ងៃអង្គារ 7 មីនា 2023, 9:54

ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់ក្មេងសិស្សសាលាប្រុសស្រីចំនួន០៣នាក់បានរងរបួសធ្ងន់និងស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹង។

  ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ៦និង៣០នាទី ថ្ងៃទី០៧.ខែមីនា ឆ្ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវកៅស៊ូមួយខ្សែ ស្ថិតក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។

  ប្រភពបានប្រាប់បន្តថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅ សេរីឆ្នាំ២០១៥មួយគ្រឿងពាក់ស្លាកលេខ បាត់ដំបង 1T-8142 បើកបរដោយឈ្មោះ ភី ភេទប្រុស អាយុជាង១០ឆ្នាំ (សិស្សសាលារងរបួសធ្ងន់ បាក់ដៃម្ខាង)និងអ្នករួមដំណើរក្មេងស្រីសិស្សសាលា អាយុជាង១០ឆ្នាំម្នាក់(របួសស្រាល)ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើភ្លាមនោះក៏មានម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកហុងដាឌ្រីម C125ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1S-2614 បើកបរដោយក្មេងសិស្សសាលាម្នាក់ឈ្មោះ សី រដ្ឋា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិវត្តចែង ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងទិសដៅពីកើតទៅលិច(ផ្លូវលំ) បើកបរក្នុងល្បឿនយ៉ាងលឿនក៏ជ្រុលទៅបុកគ្នាពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់និងស្រាលទាំងបីនាក់តែម្តង ចំណែកម៉ូតូខូចខាតទាំងសងខាងផងដែរ ។

  ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់ដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសង្កែដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់។

PLB Banner on article detail

អត្ថបទពេញនិយម