ចុះឆក់ត្រីក្នុងបឹងខុសបច្ចេកទេស ឆ្លងចរន្តភ្លើងឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម

ថ្ងៃអាទិត្យ 5 មីនា 2023, 7:49

ខេត្តបាត់ដំបង៖បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់អណ្តែតទឹកនៅវេលាម៉ោង១១និង២០នាទី ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ នៅចំណុចបឹងខេវ ស្ថិតក្នុងភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។
.
យោងតាមការបំភ្លឺពីឈ្មោះ គឹម រ៉ៃ ភេទ ប្រុស អាយុ២៣ឆ្នាំ មុខរបរធ្វើស្រែរស់នៅភូមិអូរស្រឡៅ ឃុំវត្តាមិម ស្រុកសង្កែខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២០និង០០នាទី បងរបស់ខ្លួន(សព)ឈ្មោះ គឹម យៀត ហៅបុិប ភេទប្រុស អាយុ៣៦ឆ្នាំ បានចេញពីផ្ទះទៅរកឆក់ត្រីនៅបឹងខេវដូចសព្វដង តែមិនឃើញត្រឡប់មកផ្ទះវិញសោះ ហើយដោយមានការសង្ស័យក៏នាំគ្នាដើររកតែរកមិនឃើញ។

លុះនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១១នឹង២០នាទី ខ្លួនបានទទួលដំណឹងថាបងប្រុសរបស់ខ្លួនបានស្លាប់ហើយដោយសាម៉ូទ័រឆក់ត្រីបានឆក់ខ្លួនឯងព្រោះនៅកន្លែងកើតហេតុរកឃើញម៉ូទ័រឆក់ត្រីចំនួន១គ្រឿង និងអាគុយចំនួន១ផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យកោសល្យវិច័យ និងបានសន្និដ្ឋានថា សាកសពពិតជាស្លាប់ដោយសារឆ្លងចរន្តអគ្គីសនី(ឆក់)បន្ទាប់មកក៏បានប្រគល់ឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។

ចុះឆក់ត្រីក្នុងបឹងខុសបច្ចេកទេស ឆ្លងចរន្តភ្លើងឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម
ចុះឆក់ត្រីក្នុងបឹងខុសបច្ចេកទេស ឆ្លងចរន្តភ្លើងឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម
ចុះឆក់ត្រីក្នុងបឹងខុសបច្ចេកទេស ឆ្លងចរន្តភ្លើងឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម
ចុះឆក់ត្រីក្នុងបឹងខុសបច្ចេកទេស ឆ្លងចរន្តភ្លើងឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម
ចុះឆក់ត្រីក្នុងបឹងខុសបច្ចេកទេស ឆ្លងចរន្តភ្លើងឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម
ចុះឆក់ត្រីក្នុងបឹងខុសបច្ចេកទេស ឆ្លងចរន្តភ្លើងឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម

PLB Banner on article detail